Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ បើក​កិច្ចប្រជុំ​អន្ដរ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការ​តាំង​ទីលំនៅ​ថ្មី​ពលរដ្ឋ​នៅ​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង

បានផុស

នៅ

សៀម​រា​ប ៖ លោក​សាយ សំ​អាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្ដរ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង ជាពិសេស​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​ការងារ​ដែល​ក្រុមការងារ​អនុវត្ត​ក្នុងពេល​កន្លងមក​នៃ​វឌ្ឍនភាព​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ប្រជាពលរដ្ឋ និង​ស្តាប់​ការលើកឡើង​នូវ​សំណូមពរ​ថ្មីៗ​ជា​អន្តរ​វិស័យ ព្រមទាំង​ទិសដៅ​ចំពោះមុខ​ដែល​ត្រូវ​បន្ត​រួមគ្នា​អនុវត្ត នៅ​ថ្ងៃទី​១១ ខែ តុលា ២០២៣ នៅ​សាលា​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​សាយ សំ​អាល់ បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ក្រុង​ស្រុក ត្រូវ​បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចាប់ឆ្នោត​យក​ក្បាលដី​ឡូ​តិ៍ និង​មិនទាន់​ចាកចេញ​ឱ្យ​ពួកគាត់​ចាក​ចេញទៅ​រស់នៅ​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បានរៀបចំ​ជូន​រួចហើយ​។ ជាពិសេស​អ្នក​ចំណូល​ថ្មី ចំពោះ​គ្រួសារ​ដែល​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនទ្រព្យ ថ្វី​ត្បិត​ជា​កម្ម​សិទ្ធិ​ស្របច្បាប់​ក្តី​តែ​ជាគោលការណ៍ ត្រូវ​កំណត់​៥​ឆ្នាំ​ទើប​គាត់​អាច​ដោះដូរ ឬ​លក់បាន​។ បន្ថែម​ពីនេះ​ស្នើ​មន្ត្រី​ជំនាញ​ជួយ​ព​ន្លឿ​ន​ផ្តល់​ប័ណ្ណ​កម្ម​សិ​ទ្ធិ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​គ្រួសារ​ដែល​មិនទាន់បាន​។

លោក​មានប្រសាសន៍​ទៀត​ថា តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ជាអាទិ៍ ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​បន្ទាយស្រី និង​ស្រុក​អង្គរធំ ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​អ្នកថ្មី​ចូល​ទៅ​រស់នៅ​ទីតាំង​ដែល​បាន​រើរុះ​ហើយ​នោះទេ​។ លោក​ក៏​បាន​ណែនាំ​ដល់​ភាគី​អ្នក​ពាក់​ព័​ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​រួមគ្នា​កៀរគរ​រក​ដៃគូ​វិនិយោគ​ឱ្យធ្វើ​ការដាក់ទុន​វិនិយោគ​នៅ​តំបន់​រុន​តា​ឯក​និង​ពាក់​ស្នែង ដើម្បី​រួមគ្នា​អភិវឌ្ឍ​តំបន់​នេះ​ឱ្យ​ឆាប់​រីកចម្រើន និង​ផ្តល់ឱកាស​ការងារ​និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ នៅ​តំបន់​ទាំងពីរ​នេះ​ឱ្យមាន​ជីវភាព​ប្រសើរ​ជាង​មុន។

សូម​ជម្រាប​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នោះ ក៏​មាន​ការចូលរួម​ឯកឧត្តម លោកជំទាវ​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ធ ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប​ជាច្រើនរូប​ទៀត​។

បើ​តាម​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ស្តី​ពី​វឌ្ឍនភាព​តំបន់​អភិវឌ្ឍ​ធម្មជាតិ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី និង​និង​តំបន់​អភិវឌ្ឍ​ពាក់​ស្នែង ស្រុក​អង្គរធំ​ខេត្តសៀមរាប គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ ដល់ទី​០៦ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​រដ្ឋបាល​ខេត្ត បាន​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ផ្សព្វផ្សាយ និង​ចលនា​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្តូរ​លំនៅឋាន​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃទៀត​។​

ក្នុង​ដំណាក់​កាល​នេះ​រដ្ឋបាល​ខេត្ត​ទទួល​បាន​នូវ​សំណូមពរ​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​៖ សម្រាប់​ទៅ​នៅ​តំបន់​រុន​តា​ឯក ប្រជាពលរដ្ឋ​មួយ​ចំនួន​សំណូមពរ​ពន្យារពេល​នៃ​ការរុះរើ​លំនៅឋាន​ពី​តំបន់​អង្គរ​ទៅ​រុន​តា​ឯក ដោយហេតុ​ផល​ថា ខ្វះ​ថវិកា​សម្រាប់​សង់ផ្ទះ​នៅ​រុន​តា​ឯក និង​ខ្លះ​ទៀតថា​រង់ចាំ​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ១​លាន ៤​សែន​រៀល​។ ខ្លះ​ថា​រង់ចាំ​កូន​រៀន​ចប់ ដល់ពេល​វិស្សមកាល​និង​រង់ចាំ​ផុត​រដូវភ្លៀង​, គ្រួសារ​ទើប​សម្រាល​កូនខ្ចី​, ស្នើសុំ​រុះរើ​ពេល​ដី​នៅ​រុន​តា​ឯក​រួចរាល់ ព្រោះ​ដី​ឡូ​កូន​ចាប់បាន​នៅ​ពាក់​ស្នែង ឯ​ម្តាយ​ចាប់បាន​នៅ​រុន​តា​ឯក​។ សម្រាប់​តំបន់​ពាក់​ស្នែង ប្រជាពលរដ្ឋ​១០​គ្រួសារ​ស្មើ​១៨​ក្បាលដី ពុំ​ទាន់​យល់ព្រម​ទទួល​ការ​ដោះស្រាយ​នៅឡើយ។

សំណូមពរ​ស្ថាបនា​ផ្លូវ​ឆ្ពោះ​ទៅ​ពាក់​ស្នែង​ត្រង់​ចំណុច​ផ្លូវបំបែក​វង់​ធំ​ដល់​ផ្លូវ​កូរ៉េ​។ ​ប្រជាពលរដ្ឋ​ដែល​បាន​ដោះដូរ​ដី​រួចហើយ​ពុំ​ទាន់​បាន​ចាប់ឆ្នោត​យក​ដី​ឡូ​តិ៍​នៅឡើយ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម