Connect with us

ព័ត៌មានជាតិ

មិន​មានការ​សម្រុកចូល​ច្រើន​មក​កម្ពុជា​ពី​សំណាក់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ដូច​មុន​ឡើយ

បានផុស

នៅ

ប៉ោយប៉ែត ​៖​ មិន​មានការ​សម្រុកចូល​កម្ពុជា​ពី​សំណាក់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មក​ស្រុកកំណើត​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្ឌ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដូច​មុនៗ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​១២​តុលា​២០២៣​នេះ​។

មន្ត្រី​អន្តោប្រវេសន៍​ខាងលើ​បាន​ឱ្យ​ដឹង​ទៀត​ថា ​ដូច​ដែរ​អ្នក​ព័ត៌មាន​ឃើញស្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ដែល​ចូល​មកដល់​នៅ​ថ្ងៃស្អែក​នេះ​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​វិល​ត្រឡប់​មក​កម្ពុជា​ជា​ហូរហែ​បន្តបន្ទាប់​គ្នា​ តាមរយៈ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​មួយថ្ងៃ​ប្រហែលជា​២​ទៅ​បី​រយ​នាក់​តែប៉ុណ្ណោះ​។​ ហើយ​ការ​ត្រឡប់មកវិញ​នេះ​មិនមែន​មក​ដោយ​តាមរយៈ​ការ​ចាប់​បញ្ជូន​ពី​សមត្ថកិច្ច​ថៃ​ដូច​កាលពីមុន​កូ​វិដ​ឡើយ ​គឺ​ពួកគាត់​មក​ដោយ​ខ្លួនឯង​ដោយ​ស្របច្បាប់​តាមរយៈ​លិខិតឆ្លងដែន​និង​ប័ណ្ណ​ព្រំដែន​។

ការដែល​ពលករ​ត្រឡប់​មក​ដោយ​ខ្លួនឯង​មិនមាន​ការចាប់​បញ្ជូន​ពី​សំណាក់​សមត្ថកិច្ច​ថៃ​ជាការ​ស​បញ្ជក់​ឱ្យឃើញ​ច្បាស់​ពី​ការយល់ដឹងរ​បស់បង​ប្អូន​ពលរដ្ឋ​ខ្មែរលើ​ការឆ្លង​ដែន​ដោយ​ស្រប់ច្បាប់​តាមរយៈ​ការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​កម្ពុជា​និង​ការសម្របសម្រួល​ផ្ស​ប់​ផ្សាយ​ពី​អាជ្ញាធរ​ក៏​ដូចជា​សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​កម្ពុជា​។

ដោយឡែក​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​កាលពី​ព្រឹក​មិញ​ដោយ​សូម​មិន​បង្ហាញ​រូប​និង​ឈ្មោះ​ដែលជា​កម្មករ​នៅ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​មក​ផ្ទះ​នៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ដើម្បី​ចូលរួម​បុណ្យ​ភ្ជុំ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឧកាស​បុណ្យ​ភ្ជុំ​របស់​កម្ពុជា​ខាង​ថៃ​គេ​មិនមាន​ការ​ឱ្យ​ឈប់សម្រាក​ទេ​តែ​គេ​ឱ្យ​ច្បាប់​ឈប់​សម្រាក​បាន​បី​ទៅ​បួន​ថៃ​បើ​ពលករ​ខ្មែរ​យើង​ណា​ចង់​ឈប់​មក​ចូលរួម​បុណ្យ​ភ្ជុំ​ក៏​ឈប់​ទៅ​។​ សម្រាប់​កន្លែង​ដែល​ពួក​ខ្លួន​ធ្វើការ​មាន​បងប្អូន​ខ្មែរ​ច្រើន​តែ​មាន​អ្នកខ្លះ​ក៏​ឈប់​និង​មិន​ឈប់​ក៏​ច្រើន​ដែរ​។

សម្រាប់​ការចេញ​មកវិញ​មិនមាន​ការ​លំបាក​ឬ​មាន​ការ​រឹត​បន្តឹង​ពី​សមត្ថកិច្ច​ថៃ​នោះ​ទេ​ ព្រោះ​យោង​មាន​ឯកសារ​ត្រឹមត្រូវ​។​ ជាមួយ​ការចេញ​មកវិញ​ខាង​កម្ពុ​ជាមាន​សមត្ថកិច្ច​ជួយ​សម្របសម្រួល​និង​យកចិត្តទុកដាក់​ខ្លាំង​ដល់​ពលករ​យើង​លើ​ឯកសារ​មិន​ឱ្យ​រង់ចាំ​យូរ​នោះ​ទេ៕

ដោយ ៖ ​អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម