ព័ត៌មានជាតិ
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយបាញ់ថ្នាំ និងធ្វើជីវៈសុវត្តិភាព ដើម្បីទប់ស្កាត់ជំងឺផ្ដាសាយបក្សី
ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយ និងធ្វើជីវ:សុវត្ថិភាពនៅតាមទីផ្សារ និងកន្លែងលក់ដូរសត្វមាន់ទាសាច់ជ្រូក និងនៅតាមកន្លែងសត្វឃាត រោងចិញ្ចឹមសត្វមាន់ទានៅក្នុងក្រុងកំពង់ឆ្នាំង ដោយតម្រូវអោយអ្នកលក់ដូរ អ្នកទិញទាំងអស់ប្រុងប្រយត្ន័ខ្ពស់ក្នុងរដូវភ្ជុំបិណ្ឌ បន្ទាប់ពីមានពលរដ្ឋពីរនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងពេលថ្មីៗនេះ។

លោក ក្រឹង សំអាត ប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា មន្ត្រីការរិយាល័យផលិតកម្មនិងបុសុព្យាបាលខេត្តបានទទួលនូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីករណីឆ្លងពីសត្វមកមនុស្សនូវជំងឺផ្តាសាបក្សីបានធ្វើអោយប្រជាពលរដ្ឋ២នាក់បានស្លាប់នៅឯខេត្តស្វាយរៀង និងខេត្តព្រៃវែង។

ដោយឡែកនៅខេត្តកំពង់ឆ្នាំងនៅមិនទាន់មានជំងឺផ្តាសាយបក្សីនៅឡើយទេ ប៉ុន្តែយោងទៅតាមការណែនាំ និងសេចក្តីជូនដំណឹងប្រកាសព័ត៌មានឯកឧត្តមអគ្គក៏ដូចជាមន្ទីរកសិកម្មខេត្តបានអោយការរិយាល័យផលិតិកម្មនិងបសុព្យាបាលខេត្តចុះធ្វើជីវ:សុវត្ថភាព និងធ្វើការផ្សព្វផ្សាយទៅលើអ្នកចិញ្ចឹម និងតាមកន្លែងបោចមាន់ទោះបីមិនច្រើនតែវាក៏ជាផ្នែកមួយនៃប្រភពចម្លងជំងឺដែរ។ ដោយបានចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករយើងថ្ងៃទី១១ ខែតុលានៅតាមស្រុកមាននៅស្រុករលាប្អៀ ស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុកកំពង់ត្រឡាចគីបានធ្វើមួយជំហានហើយ។

លោក ក្រឹង សំអាត បានបញ្ជាក់អោយដឹងទៀតថា នៅថ្ងៃទី១២តុលា នេះបន្ថែមធ្វើនៅក្រុងកំពង់ឆ្នាំងដែលជាទីប្រជុំជនមានអ្នកលក់ច្រើនជាងតាមបណ្តាស្រុកដូចជាផ្សារលើ និងផ្សាក្រោម។ ការិយាល័បានការបិទផ្សព្វផ្សាយនូវខិតបណ្ណនៅតាមដើមឈើ និងបានធ្វើកាទាក់ទងជាមួយលោកគ្រូក៏ដូចជាអាជ្ញាធមូលដ្ឋានដើម្បីធ្វើការផ្សព្វផ្សាយផ្តល់ជូនជាខិតប័ណ្ណផងដែរ។

ដោយឡែកជំហានទី២ លោកប្រធាននឹងអោយមន្ត្រីការរិយាល័យ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគជីវ:សុវត្ថភាពកន្លែងលក់សាច់ស្រស់ សត្វរស់ ដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ហើយយើងបានចធ្វើការផ្សព្វផ្សាយ និងចែកខិតបណ្ណផ្ទាល់ជូនដល់អ្នកដែលកំពុងលក់មាន់ដែលបានធ្វើហើយដើម្បីអោយគាត់បានយល់ដូចជាអ្នកលក់ស៊ុតមាន់ និងស៊ុទា ក្នុងនោះយើងបានចែកខិតបណ្ណ និងផ្សព្វផ្សាយដល់បអ្នកចិញ្ចឹមពិសេសយកចិតទុកដាក់តាមដានមាន់របស់យើងបើសិនជាមានកាសង្ស័យសូមបងប្អូនរាយការបន្ទាន់ដល់ពេទ្យសត្វភូមិដែលនៅជិតៗភ្លាមៗដើម្បីងាយធ្វើការអន្តរាគមន៍ជៀសវាងឆ្លងល់មនុស្សហើយនិងធ្វើអោយគ្រោះថ្នាក់ដល់ជីវតមនុស្សហើយទើបយើងបានដឹង៕
អត្ថបទ៖ ឈៀង ថារិទ្ធ






-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង