ព័ត៌មានជាតិ
តោះមកស្គាល់ឈ្មោះកោះទាំងអស់នៅក្នុងដែនសមុទ្រ អាណាចក្រនៃខេត្តកោះកុង!
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានឲ្យដឹងថា នៅក្នុងខេត្តកោះកុងមានកោះចំនួន៣៥ ស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត។ កោះទាំងនោះមាន៖

ទី១, កោះកុងក្រៅ មានផ្ទៃដី១០៥ គីឡូម៉ែត្រការ៉េ
ទី២, កោះស្ដេច មានផ្ទៃដី១.១ គីឡូម៉ែត្រការ៉េ
ទី៣, កោះស្មាច់មានផ្ទៃដី៣.៤ គីឡូម៉ែត្រការ៉េ
ទី៤, កោះអំពិលធំ មានផ្ទៃដី០.៣៤៤ គីឡូម៉ែត្រការ៉េ
ទី៥, កោះអំពិលកណ្ដាល មានផ្ទៃដី០.០២៦ គីឡូម៉ែត្រការ៉េ
ទី៦, កោះអំពិលតូច មានផ្ទៃដី០.១១២ គីឡូម៉ែត្រការ៉េ
ទី៧, កោះមូល មានផ្ទៃដី០.១៨៦ គីឡូម៉ែត្រការ៉េ
ទី៨, កោះនូ ឬកោះកណ្ដុរ មានផ្ទៃដី០.០២៤ គីឡូម៉ែត្រការ៉េ
ទី៩, កោះដំឡូង មានផ្ទៃដី០.០៦៥ គីឡូម៉ែត្រការ៉េ
ទី១០, កោះម្នាស់ មានផ្ទៃដី៣.៩ គីឡូម៉ែត្រការ៉េ
ទី១១, កោះតាទាម មានផ្ទៃដី០.៦ គីឡូម៉ែត្រការ៉េ
ទី១២, កោះយ៉ មានផ្ទៃដី១ គីឡូម៉ែត្រការ៉េ
ទី១៣, កោះគ្រួសារក្នុង មានផ្ទៃដី០.១៦ គីឡូម៉ែត្រការ៉េ
ទី១៤, កោះគ្រួសារក្រៅ មានផ្ទៃដី០.១២៥ គីឡូម៉ែត្រការ៉េ
ទី១៥, កោះគ្រួសារកណ្ដាល មានផ្ទៃដី០.២២៥ គីឡូម៉ែត្រការ៉េ
ទី១៦, កោះអណ្ដើក មានផ្ទៃដី០.០៦៤ គីឡូម៉ែត្រការ៉េ
ទី១៧, កោះខ្មោច មានផ្ទៃដី០.១០៩ គីឡូម៉ែត្រការ៉េ
ទី១៨, កោះឆាន់ មានផ្ទៃដី០.៥ គីឡូម៉ែត្រការ៉េ
ទី១៩, កោះទទឹង មានផ្ទៃដី០.៨ គីឡូម៉ែត្រការ៉េ
ទី២០, កោះរកាស មានផ្ទៃដី០.០១៣ គីឡូម៉ែត្រការ៉េ
ទី២១, កោះពៅ មានផ្ទៃដី០.១៨ គីឡូម៉ែត្រការ៉េ
ទី២២, កោះសាន់ឈើរ៉ា មានផ្ទៃដី០.២៩៧ គីឡូម៉ែត្រការ៉េ
ទី២៣, កោះឡូយ មានផ្ទៃដី០.១៣៥ គីឡូម៉ែត្រការ៉េ។
ក្រៅពីកោះទាំង ២៣ លោកអភិបាលរងបញ្ជាក់ថា កោះតូចៗ១២ទៀត មិនទាន់មានឈ្មោះហៅជាផ្លូវការនៅឡើយទេ។ បើតាមលោកអភិបាលរងខេត្ត កោះទាំង ២៣ ក៏មានប្រជាពលរដ្ឋកំពុងរស់នៅដែរ។

ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោក កាយ សំរួម បានថ្លែងឲ្យដឹងដែរថា កោះចំនួន ០៩ កំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍជាគោលដៅទេសចរណ៍ក្នុងនោះមាន កោះអំពិល, កោះខ្មោច, កោះស្មាច់, កោះម្នាស់ខាងត្បូង, កោះម្នាស់ខាងជើង, កោះដំឡូងក្នុង, កោះដំឡូងក្រៅ, កោះទទឹងនិងកោះកុងក្រៅ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់