Connect with us

ព័ត៌មានជាតិ

ចូលកាច់សោម៉ូតូក្នុងទឹកដីថៃ ប៉ះចំម៉ូតូខ្មែរ ត្រូវប៉ូលិសក្របួចទាំងសំបុក

បានផុស

នៅ

ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរកម្មចំនួន ៣ នាក់  ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកំរៀងតាមក្របួចបានទាំងសំបុក
បន្ទាប់ពីជនសង្ស័យទាំងនេះ  បានចូលទៅធ្វើសកម្មភាពកាច់សោម៉ូតូនៅក្នុងទឹកដីថៃ  តែចំថ្ងៃស៊យកាច់ចំម៉ូតូ
ពលរដ្ឋខ្មែរ  ទើបឈានដល់ការចាប់ខ្លួនតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១  ខែ វិច្ឆិកា  ឆ្នាំ ២០២០ វេលាម៉ោង ៣ និង ២៥ នាទី  ទៀបភ្លឺ 
នៅចំណុច  ភូមិបានឡែម  ឃុំទេពនិមិត្រ  ស្រុកប៉ូងណាមរ៉ន  ខេត្តចន្ទបុរី  ប្រទេសថៃ  ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាច់សោក  ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ស៊េរី ឆ្នាំ២០១៧ ពាក់ស្លាក លេខ១y ០៧ ៥២  របស់ ឈ្មោះ សេង កញ្ញា ភេទស្រី  អាយុ៣៣ឆ្នាំ  រស់នៅភូមិបឹងរាំង  ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង  មានមុខរបរលក់ដូរនៅផ្សារថៃ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះរួចមក  ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានសហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលបឹងរាំងនិងនគរបាលការពារព្រំដែនគោកប៉ុស្តិស្វាយចេក បាន​ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០ ថ្ងៃទី០២ ខែវិច្ឆិកា  ឆ្នាំ២០២០  កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់  បានជាបន្តបន្ទាប់ គឺ  ឈ្មោះ ខឿម រ៉េនភេទប្រុស  អាយុ៣៨ឆ្នាំ រស់នៅភូមិអូរក្រូច  ឃុំបឹងរាំង  ស្រុកកំរៀង  មុខរបរកម្មករ  និង  ឈ្មោះ ធឿនស្វិត  ភេទប្រុស  អាយុ២២ឆ្នាំ  ស្នាក់នៅភូមិអូរដាលើ  ឃុំបឹងរាំង  ស្រុកកំរៀង  មុខរមរមិនពិតប្រាកដ ព្រមទាំងឈ្មោះ សែម ចាន់ធា ហៅស្កូវ ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិដូង  ឃុំបឹងរាំង  មានមុខរបរកម្មករ  ដើម្បីយកមកសាកសួរ ។

វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង  ម៉ាកហុងដាឃ្លិចពណ៌សស៊េរី  ឆ្នាំ២០១៧ពាក់ផ្លាកលេខ ២y០៧៥២  ដែកកាច់សោកម៉ូតូរាងអក្សរតេ  ពណ៌ខ្មៅ ចំនួន២ ។ បន្ទាប់ពីបានសាកសួរ  ពួកគេបាន បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដែកកាច់សោក  ម៉ូតូដែលមានភិនដូចខាងលើរបស់ជនរងគ្រោះពិតប្រាកដមែន  ដោយពួកគេចង់បានលុយដើម្បីទិញថ្នាំញៀនយកមកសេព។ ម៉ូតូនេះ  ពួកគេបានយកទៅលាក់ក្នុងអូរ  បម្រុងនាំយកមកកាន់ទឹកដីកម្ពុជាវិញ  ប៉ុន្តែត្រូវបានចាប់ខ្លួន។  បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងផ្នែកជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធីហើយ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៨ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៥ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៣ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម