ព័ត៌មានជាតិ
ក្រសួងការងារ យុវជនESEA និងសហគមន៍ខ្មែរនៅប្រទេសថៃ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមស្មារតីសាមគ្គី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារយុវជនESEA បានសហការជាមួយស្ថានទូតកម្ពុជានៅប្រទេសថៃ និងសមាគម ACRA សមាគមមិត្តយើង រួមទាំងសមាគមខ្មែរ បានរៀបចំពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌដោយមានការចូលរួមពីពលករខ្មែរ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃតាមគន្លងប្រពៃណីជាតិយ៉ាងសប្បាយរីករាយក្រោមស្មារតីសាមគ្គីក្នុងនាមជាខ្មែរតែមួយ។

លោក ឈឹម វិបុល អនុពន្ធការងារប្រចាំស្ថានទូតខ្មែរនៃព្រះរាជាណាចក្រថៃ បានឱ្យដឹងថា កម្មវិធីដាក់បិណ្ឌ បានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ចំនួន១៣ទីតាំងផ្សេងៗគ្នាដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។
លោកបញ្ជាក់ថា “ពលករខ្មែរសប្បាយរីករាយ និងបានចូលរួម យ៉ាងច្រើនកុះករដោយដាក់បិណ្ឌចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញាមក…”។
លោកបន្តថា ក្រៅប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលរៀបចំ និងដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារយុវជនESA ស្ថានទូត និងសហមាគមមិត្តយើង រួមទាំងសមាសហគមន៍ផ្សេងៗទៀត បងប្អូនពលករ និងពលរដ្ឋខ្មែរ និងក្រុមការងាររៀបចំកម្មវិធី ក៏បានរៀបចំកម្មវិធីអាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរ ។

យ៉ាងណាក៏ដោយចំពោះការរៀបចំពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ដល់ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃឱ្យបានចូលរួមពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាពិធីសាសនាដ៏ធំរបស់ជាតិដូចពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកំណើតដូច្នេះដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ