ព័ត៌មានជាតិ
ពលរដ្ឋរីករាយក្នុងថ្ងៃបុណ្យភ្ជុំ ដោយសារប្រទេសជាតិមានសន្តិភាព
ចាប់តាំងពីបិណ្ឌមួយ នៃពិធីបុណ្យភ្ជុំបិណ្ឌ រហូតមកទល់និងថ្ងៃភ្ជុំធំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ គេសង្គេតឃើញថា មានប្រជាពលរដ្ឋគ្រប់ៗរូប បានធ្វើដំណើរប្រកបដោយទឹកមុខរីករាយ ដោយនៅដៃមានកាន់ផ្កាភ្ញី និងស្រាក់ដាក់ចង្ហាន់ ដើម្បីយកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីអារាមនានា ក្នុងខេត្តបាត់ដំបង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។

លោក ផន សត្យា ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង បានរៀបរាប់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកផ្ទាល់ក៏មិនខុសអីពីប្រជាពលរដ្ឋដទៃទៀតដែរ គឺបានចូលរួមធ្វើបុណ្យផ្សេងៗយ៉ាងពេញលក្ខណ: ដោយមិនមានការព្រួយបារម្ភពីអ្វីមួយឡើយ ពិសេសគឺគ្មានអ្វីរំខានដល់ការចូលរួមធ្វើបុណ្យរបស់ប្រជាពលរដ្ឋឡើយ។

លោកបានបន្តថា ទោះកន្លងមកពលរដ្ឋធ្លាប់តែមិនហ៊ានជួបជុំគ្នា ព្រោះខ្លាចជម្ងឺឆ្លង រោគរាតត្បាត កូវីដ-១៩ ក៏ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានព្យាយាមទំនាក់ទំនងតាមបណ្តាប្រទេសនៅលើពិភពលោក ទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទើបកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ ដែលអាចបើកឱកាសឱ្យពលរដ្ឋកម្ពុជាជួបជុំប្រារព្ធពិធី បុណ្យសាសនាផ្សេងបានយ៉ាងសប្បាយរីករាយ។
លោក ផន សត្យា បានអះអាងថា ខ្លួុនលោកផ្ទាល់គឺដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងរក ប្រឹងប្រែងការពារសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋគ្រប់រូប។

លោក បានបន្ថែមថា បើប្រទេសមានសន្តិភាព គឺមានអ្វីៗទាំងអស់ គុណបំណាច់របស់សម្តេច និងគុណរបស់គណបក្ខប្រជាជនកម្ពុជា ធ្វើអោយរូបលោក និងក្រុមគ្រួសារ នឹងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។ ខ្លួនលោកផ្ទាល់ ក៏នៅតែបន្តគាំទ្រគណបក្សប្រជាជនជារៀងរហូត ដែលមានសម្ដេចតេជោ ដឹកនាំគណបក្សប្រជាជន និង សម្ដេចធិបតី បន្តគ្រប់គ្រងប្រទេសជាតិ ៕
អត្ថបទ : សោ និយមរ័ត្ន

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា