Connect with us

ព័ត៌មានជាតិ

ផ្អាកចរាចរណ៍បណ្ដោះអាសន្ន សម្រាប់រថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ ៣ ដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣នេះ បានជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដោយយោងលើស្ថានភាពទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំ ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឲ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន។

ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងដែលបាននិងកំពុងជន់ឡើង ជាហេតុបណ្ដាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ ៣ ចន្លោះគ.ម ៤៧-៤៨ និងគ.ម ៥១-៥២ ស្ថិតឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះធ្វើឲ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។

ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ ៣ ចន្លោះគ.ម ៤៧-៤៨ និងគ.ម ៥១-៥២ ស្ថិតក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។

សម្រាប់ប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ទៅខេត្តកំពត សូមវាងតាមផ្លូវខេត្តលេខ ១២២ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ឬវាងតាមផ្លូវខេត្តលេខ ១៤៣ ឆ្ពោះទៅផ្លូវជាតិលេ ខ៤១ និងសម្រាប់ទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១២២B ឆ្ពោះទៅផ្លូវ ជាតិលេខ ២ ឬវាងតាមផ្លូវខេត្តលេខ ១៤៥ ឆ្ពោះទៅផ្លូវជាតិលេខ ៤១ ជាបណ្តោះអាសន្នសិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព្រះ​ខ័ន​រាជ​ស្វាយរៀង
កីឡា១០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរកំពូល​តារាង ស្រប​ពេល​កីឡាករប្រសើរវិញ

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានជាតិ១៧ នាទីutes មុន

តុលាការចោទអ្នកកាសែត និងដៃគូរ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

សេដ្ឋកិច្ច១៨ នាទីutes មុន

ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម