Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកឱ្យដំណើរការជាផ្លូវការថ្ងៃនេះ

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport-SAI) បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ តុលា នេះ ក្រោយពីបានដំណើរការសាកល្បងអស់រយៈពេល ១០ ថ្ងៃ កន្លងមក ដោយអាកាសយានដ្ឋានថ្មីនេះ អាចទទួលយន្តហោះខ្នាតធំៗ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ហោះចូលត្រង់ពីប្រទេសឆ្ងាយៗ មកកាន់ខេត្តសៀមរាប កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់នាពេលថ្មីៗនេះថា អាកាស​យានដ្ឋាន​អន្តជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង ដែលនឹងចូលរួមចំណែក​ពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិត​បំផុតតំបន់​បេតិកភណ្ឌអន្តរជាតិអង្គរ។ លើសពីនេះទៀត អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរនេះ នឹងចូលរួម​ចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើន​សមត្ថភាព​ប្រកួត​ប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។

តាមរយៈសេចក្តីជូនដំណឹងអំពីតាក់ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបញ្ជាក់ថា ដើម្បីធ្វើប្រតិបត្តិការ​ឱ្យបានល្អ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងបញ្ជូនរថយន្តធុនតូចចំនួន ២៦១គ្រឿង (តិចជាង៧កៅអី) និងឡានក្រុង ៦៩គ្រឿង (មាន៨កៅអីដល់ ១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ ដោយស្តង់ដារការគិត​ប្រាក់សេវាតាក់ស៊ី រួមមាន រថយន្តធុនតូច ៣៥ដុល្លារ មួយជើង ឡានក្រុងតូច ៤០ដុល្លារមួយជើង។ តាក់ស៊ីនៅ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងដំណើរការនៅថ្ងៃទី ១៦ តុលា នេះផងដែរ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍គ្រប់ការធ្វេីដំណេីររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ច និងប្រជាជនទាំងកម្រិតជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញ​តាមផ្លូវ​អាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួល​ជើងហោះ​ហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម