ព័ត៌មានជាតិ
ចប់ទស្សនកិច្ចនៅចិន សម្ដេចធិបតី នឹងបន្តដំណើរទៅអារ៉ាប៊ីសាអ៊ូឌីត
ក្រោយបញ្ចប់កម្មវិធីក្នុងប្រទេសចិននៅថ្ងៃទី១៨ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្តទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ។ នេះបើតាមការបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទសារព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី។

លោក មាស សុភ័ណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ បានគូសបញ្ជាក់ថា “បន្ទាប់ពីចប់កម្មវិធីនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបន្តដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ នៅក្រុងរីយ៉ាដ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៣”។

បើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា តាមការគ្រោងទុក សម្ដេចមហារបវរធិបតី នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅរាត្រីថ្ងៃទី២១ ខែតុលា វេលាម៉ោង ៩៖ ០០ នាទីយប់។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ សម្ដេចធិបតី និងលោកជំទាវ បណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ក្នុងដំណើរទៅកាន់ប្រទេសចិននេះ សម្ដេចធិបតី នឹងមានជំនួបសំខាន់ៗជាមួយ ប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីចិន សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន។ សម្ដេចធិបតី ក៏នឹងមានជំនួបជាមួយ ប្រធានរដ្ឋវៀតណាម ប្រធានរដ្ឋឡាវ។ សម្ដេចធិបតី នឹងអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ ចូលជួបសម្ដែងការគួរសមផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ