Connect with us

ព័ត៌មានជាតិ

ភ្ជុំបិណ្ឌ ៣ ថ្ងៃ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តបាត់ដំបង ជាង ២០ ម៉ឺននាក់

បានផុស

នៅ

រយៈ​ពេល​ ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​​ជា​ប្រពៃណី​ជាតិ​ខ្មែរ គឺ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន និង​តំបន់​អេកូ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​បាត់ដំបង សរុប​ប្រមាណ​ជាង ២០ម៉ឺន​នាក់ ​ដែល​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​តួលេខ​របស់​លោក អ៊ុច ​អ៊ុំភីនីហ្សារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ២០២៣ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន  ៥៩,៣៥៩ នាក់  ថយ​ចុះ ២៧.៤៩ % បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​ចំនួន  ៨១,៨៦៨​នាក់ ក្នុង​នោះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៥៩,២០៨​នាក់ ថយ​ចុះ ២៧.៥៨ % បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា ​ឆ្នាំ​២០២២ មាន​ចំនួន  ៨១,៧៥៧​នាក់​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស មាន​ចំនួន ១៥១​នាក់  កើន​ឡើង ៣៦.០៤% បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ១១១​នាក់ ដោយ​សារ​តែ​មាន​បញ្ហា​ប្រឈម​​មួយ​ចំនួន​តាម​តំបន់​គោលដៅ​នៅ​ជាប់​មាត់​ស្ទឹង​មួយ​ចំនួន​លិច​ទឹក មិន​អំណោយ​​ផល​ដល់​​ភ្ញៀវ​លេង​ទឹក​កម្សាន្ត និង​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​មួយ​ចំនួន​ខូចខាត​ដែល​បណ្ដាល​មក​ពី​ទឹក​ជំនន់​កន្លង​មក។


លុះ​នៅ​ថ្ងៃ​ទី២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៣ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន  ៧២,៣៦៨​នាក់  កើន​ឡើង ១៣.៤៣ % បើ​​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ មាន​ចំនួន  ៦៣,៧៩៨​នាក់ ក្នុង​នោះ​ ភ្ញៀវ​ទេសចរ​ជាតិ​​មាន​ចំនួន ៧២,២១១​នាក់ កើន​​ឡើង ១៣.៣២ % បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ឆ្នាំ​២០២២ មាន​​ចំនួន  ៦៣,៧២៣​នាក់ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស មាន​ចំនួន ១៥៧​នាក់  កើន​ឡើង ១០៩.៣៣% បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២២ មាន​ចំនួន ៧៥​នាក់។


ចំណែក​ថ្ងៃ​ទី​៣ ដែល​ជា​​ថ្ងៃ​​ចុង​​ក្រោយ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៣ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន  ៨១,០៥៩​នាក់  កើន​ឡើង ២៥.៧៦ % បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២២ មាន​ចំនួន  ៦៤,៤៥៥​នាក់ ក្នុង​នោះ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៨០,៩១០​នាក់ កើន​ឡើង ២៥.៨៦ % បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា ឆ្នាំ​២០២២ មាន​ចំនួន  ៦៤,២៨៤​នាក់ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស មាន​ចំនួន ១៤៩​នាក់ ថយ​ចុះ ១២.៨៧ % បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២២ មាន​ចំនួន ១៧១​​នាក់។

លោក​ប្រធានមន្ទីរ​បាន​បន្ត​ថា បើ​សរុប​ចំនួន​ភ្ញៀវ​ទេសចរ​​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​បាត់​​ដំបង រយៈ​ពេល ៣ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​មាន​ចំនួន ២១២.៧៨៦​នាក់៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៦ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៦ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម