ព័ត៌មានជាតិ
ជិតដល់រដូវច្រូតកាត់ អ្នកភូមិតាមាឃមានទំនៀមទម្លាប់ចេញបង់ត្រីតាមប្រឡាយយកម្ហូបត្រៀមបម្រុងរដូវច្រូតកាត់
ប្រជាកសិករ រស់នៅភូមិ តាមាឃ ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ចាប់ផ្តើមចេញទៅបង់ត្រីតាមទំនៀមទម្លាប់ដើម្បីធ្វើជាម្ហូបអាហារប្រចាំគ្រួសារ និងសម្រាប់ជាអាហារក្នុងរដូវកាលច្រូតកាត់ខាមុខផង។

វាក្លាយជាទំនៀបទម្លាប់របស់ពលរដ្ឋនៅភូមិតាមាឃ ក្នុងការនេសាទត្រីតាមវិធីបង់សំណាញ់ដើម្បីបានជាម្ហូបប្រចាំគ្រួសារ និងសម្រាប់ជាស្បៀងបម្រុងក្នុងរដូវកាលច្រូតកាត់ ដែលអាចកាត់បន្ថយក្នុងការចំណាយថវិការទិញពីទីផ្សារបានមួយកម្រិតដូចជា ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ជាដើម អាចទុកបានយូរថ្ងៃ រហូតដល់រដូវកាលច្រូតកាត់ ឬទុកលើសពីនេះក៏មិនខូចដែរ។
បើតាមពលរដ្ឋបានឲ្យដឹងថា តាមទំនៀបទម្លាប់ឲ្យតែដល់ជិតដល់រដូវច្រូតកាត់ អ្នកភូមិបានរៀបចំខ្លួនតាំងពីព្រឹករហូតដល់ល្ងាចទើបវិលទៅផ្ទះរៀងៗខ្លួនវិញ។ ដោយសារតែសម័យនេះមានប្រឡាយទឹកនៅជិតភូមិ មិនដូចពីដើមដែលត្រូវចេញទៅរកឆ្ងាយពីផ្ទះ ហើយពេលខ្លះត្រូវដេកផ្លូវព្រោះការធ្វើដំណើរកាលសម័យនោះបររទេះជាមធ្យោបាយ តែមកសម័យនេះគឺប្រើគ្រឿងយន្តបើទោះឆ្ងាយបន្តិចក៏អាចវិលវិញល្ងាចបានដែរ។

កន្លែងដែលពួកគាត់តែងមករកជាទំនៀមទម្លាប់នេះគឺនៅប្រឡាយលេខ ២ ក្នុងឃុំគោកឃ្មុំ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងពួកគាត់រស់នៅ តែក៏មានអ្នកខ្លះនៅឆ្ងាយដែរ។
បើតាមប្រជាពលរដ្ឋ ថ្ងៃដំបូងដូចរាល់ឆ្នាំចាប់ផ្តើមធ្លាក់ខ្យល់នៅថ្ងៃទី ១៥ ខែតុលា គឺជាថ្ងៃដែលអំណោយផលអាចបង់ត្រីបាន ទើបពួកគាត់បានចាប់ផ្តើមនាំគ្នីគ្នាចេញបង់ត្រីតាមទម្លាប់។ តែបើតាមពលរដ្ឋរហូតមកដល់ពេលនេះហាក់មិនទាន់ផ្តល់ផលត្រីច្រើននៅឡើយទេ មិនសូវបានដូចឆ្នាំកន្លងទៅ ប្រហែលជាត្រីមិនទាន់ឡើងច្រើនឬក៏ចំនួនត្រីក្នុងបឹងទន្លេសាបមានការថយចុះឬយ៉ាងណានោះទេ ខណះពួកគាត់អះអាងថា ឲ្យតែធ្លាក់ខ្យល់ដំបូងឆ្នាំមុនៗដឹងតែបង់បានត្រីច្រើន មិនដូចរដូវកាលនេះទេ។ តែពួកគាត់នៅតែបន្តសម្រាប់បានត្រីផ្គត់ផ្គង់ជាស្បៀងក្នុងគ្រួសារនិងសម្រាប់ប្រើប្រាស់ក្នុងរដូវច្រូតកាត់ (រដូវប្រាំង)។

ជុំវិញមុខរបរជាទំនៀមទម្លាប់ក្នុងការបង់ត្រីរបស់ប្រជាកសិករនេះ លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង នៅមិនទាន់ឆ្លើយតបពាក់ព័ន្ធប្រជាកសិករចេញនេសាទតាមទម្លាប់បានត្អូញត្អែរថា នៅរដូវកាលឆ្នាំនេះ ដែលជាថ្ងៃដំបូងនៃរដូវកាលដូចឆ្នាំមុនៗហាក់មិនសូវមានត្រីដូចឆ្នាំមុនៗ ដែលមិនដឹងមកពីត្រីមិនទាន់ឡើងមកដល់ ឬក៏មកពីការថយចុះនៃកំណើនត្រីក្នុងបឹងទន្លេសានោះទេ។
បើទោះយ៉ាងណា ពួកគាត់សំណូមកពរដល់អ្នកនេសាទទាំងឡាយនាំគ្នាបញ្ឈប់ប្រើប្រាស់រាល់ឧបករណ៍ចាប់ត្រីដោយខុសច្បាប់បន្តទៀត ដើម្បីជាផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ រកតាមប្រពៃណីទំនៀមទម្លាប់ឲ្យមានភាពសម្បូរបែប សម្រាប់ធ្វើជាម្ហូបអាហារក្នុងគ្រួសារផង និងត្រៀមបំរុងសម្រាប់រដូវច្រូតកាត់ផង ដូចកាលសម័យដើម មិនពិបាកចំណាយថវិការរកទិញពីប្រទេសជិតខាង ក៏ដូចជា បាននាំគ្នាចូលរួមកាត់បន្ថយភាពក្រីក្របានមួយផ្នែកផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?