Connect with us

ព័ត៌មានជាតិ

តើប្រធានតុលាការកំពូល មានភារកិច្ចដូចម្ដេច?

បានផុស

នៅ

លោក ជីវ កេង ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានតុលាការកំពូល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ពោល គឺក្រោយពេលដែលព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទានតែងតាំងជាប្រធានតុលាការកំពូលនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ តើតំណែងជាប្រធានតុលាការកំពូល មានតួនាទី-ភារកិច្ចអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការកំពូល មានតែមួយគត់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ សមាសភាពតុលាការកំពូល មាន ប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាល។ តុលាការកំពូល មានសភាជំនាញចំនួន៤ រួមមាន៖ សភាព្រហ្មទណ្ឌ សភារដ្ឋប្បវេណី សភាពាណិជ្ជកម្ម និងសភាការងារ។ ក្នុងករណីចាំបាច់ សភាជំនាញផ្សេងទៀតរបស់តុលាការកំពូល អាចត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ ហើយសភានីមួយៗចេញសេចក្តីសម្រេចរបស់ខ្លួនប្រកបដោយស្វ័យភាព ក្នុងនាមតុលាការកំពូល។

សមាសភាពរបស់សភានីមួយៗ រួមមាន៖ ប្រធានសភា ចៅក្រម និងក្រឡាបញ្ជី។ ប្រធានសភានីមួយៗ ត្រូវបានចាត់តាំងដោយប្រធានតុលាការកំពូល ហើយចំនួនចៅក្រម ក្រឡាបញ្ជី ព្រមទាំងដំណើរការរបស់សភាទាំងនេះ ត្រូវកំណត់ដោយប្រធានតុលាការកំពូល។

មាត្រា៦០ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ឆ្នាំ២០១៤ បញ្ញត្តិថា ប្រធានតុលាការកំពូល មានតួនាទីចាត់វិធានការគ្រប់គ្រងជាចាំបាច់ក្នុងការប្រព្រឹត្តទៅនៃតុលាការកំពូល និងណែនាំសភាទាំងអស់របស់តុលាការកំពូលឱ្យអនុវត្តច្បាប់។ ប្រធានតុលាការកំពូល ក៏ត្រូវចេញដីកាសម្រេចនានា ដើម្បីចាត់តាំងអនុប្រធានតុលាការកំពូលឱ្យចាត់ចែងការងារជំនួសខ្លួនបានក្នុងករណីចាំបាច់ ចាត់តាំងអនុប្រធានតុលាការកំពូលឱ្យទទួលបន្ទុកធ្វើជាប្រធានសភានីមួយៗ ទៅតាមជំនាញ និងបទពិសោធន៍ការងារ  ក៏ប៉ុន្តែ ក្នុងករណីខ្វះអនុប្រធាន គឺប្រធានតុលាការកំពូល អាចចាត់តាំងចៅក្រមណាម្នាក់ឱ្យធ្វើជាប្រធានសភាបាន។

សភាពេញអង្គ អាចបង្កើតឱ្យមានដំណើរការបាន ដោយដីកាសម្រេចរបស់ប្រធានតុលាការកំពូល ដើម្បីជំនុំជម្រះ ជាអាទិ៍៖ លើបណ្ដឹងសាទុក្ខលើកទីពីរចំពោះសាលដីការបស់សាលាឧទ្ធរណ៍ លើបណ្ដឹងសើរើចំពោះសាលក្រម និងសាលដីកាស្ថាពរ និងអាចជំនុំជម្រះលើបណ្តឹងសើរើ ឬ បណ្តឹងជំនុំជម្រះសាជាថ្មី ក្នុងករណីដែលមានការស្នើសុំឱ្យមានការពិនិត្យ និងសម្រេចឡើងវិញចំពោះរឿងក្តីណាមួយ ពីព្រះមហាក្សត្រ ដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ជាមួយគ្នានេះ ប្រធានតុលាការកំពូល ក៏មានភារកិច្ចចេញដីកាសម្រេច ក្នុងការបង្កើតឱ្យមានដំណើរការសភារួមក្រុម តាមគំនិតផ្តួចផ្តើមរបស់ខ្លួន ឬតាមការស្នើសុំរបស់ប្រធានសភាណាមួយ កាលណាមានរឿងក្តីណាមួយ ចោទជាបញ្ហាដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់សភាច្រើន ឬប្រសិនបើបញ្ហានោះបានទទួលនូវដំណោះស្រាយខ្វែងគ្នា នៅចំពោះមុខសភាផ្សេងគ្នានៃតុលាការកំពូល។ សភារួមក្រុមប្រព្រឹត្តទៅតាមការកោះអញ្ជើញរបស់ប្រធានតុលាការកំពូល ដោយសភារួមក្រុមនេះ ត្រូវមានសមាសភាពចៅក្រមយ៉ាងតិច៩រូប ដែលស្ថិតក្រោមអធិបតីរបស់ប្រធានតុលាការកំពូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ នាទីutes មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ

ព័ត៌មានជាតិ២៩ នាទីutes មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្ត​ទាក់ទាញ​ពលរដ្ឋ​ចូលរួម​កុះកររាប់​មុឺននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ២ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

សន្តិសុខសង្គម១៧ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២២ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម