Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ហាវណ្ណាល់ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​ទទួលជើងហោះហើរ ១៧ជើង ក្នុងថ្ងៃនេះ

បានផុស

នៅ

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ នឹងទទួលបានជើងហោះហើរចំនួន ១៧ជើង ឬស្មើនឹង ៣៤ចលនាជើងហោះហើរ (ចុះចតនិង​ហោះឡើង នៅក្នុងថ្ងៃនេះ ដោយជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ Bangkok Airways, PG903, ចុះចតនៅព្រឹកនេះ ជាជើងយន្តហោះពាណិជ្ជកម្មដំបូងបំផុត ដែលបានចុះចតនៅអាកាស​យានដ្ឋានដ៏ថ្មីសន្លាងរបស់​កម្ពុជា។ លោករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី ១៦ តុលា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវ​ការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដា​អន្តរជាតិ លំដាប់ប្រភេទ ៤អ៊ី (4E និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយាន ប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើង​ហោះហើរក្នុង​តំបន់និងជើងហោះហើរឆ្ងាយៗ  (Long Haul Flights) ដោយមានសមត្ថភាពទទួលអាកាសយានចំនួន ៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ, អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ, នឹងគ្រោងទទួលជើងហោះហើរបានចំនួន ៦៥,០០០ជើងក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០ តាមការព្យាករណ៍ទុក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល៥៥ ឆ្នាំ។

សូមបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល ៩ ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត ៣,៧ លាននាក់ កើនឡើង ១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង ១០២% ធៀបនឹងរយៈ​ពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ក្នុងដើមខែតុលា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យមមានចលនាជើងហោះហើរចំនួន ៨៥០ ជើងក្នុងមួយសប្តាហ៍ ចេញនិងចូល​អាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និង បរទេសចំនួន ៣០ក្រុមហ៊ុន ដែលកំពុង​តភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់៕

រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសង្កត់ធ្ងន់ថា សកម្មភាពដឹក ជញ្ជូនតាមផ្លូវអាកាស​នៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បានជិត ៥០% ហើយ បើប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺ​កូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម