ព័ត៌មានជាតិ
ក្រុមហ៊ុនស្រាបៀរ ABC នឹងអបអរពិធីបុណ្យចូលឆ្នាំចិន បែបពិសេសអស្ចារ្យមួយ នាពេលមុខនេះ
ស្រាបៀរស្តោតលេខ ១ នៃកម្ពុជា, ស្រាបៀរ ABC អ៊ិចស្ត្រាស្ដោតបានសម្រេចរៀបចំ ផ្សព្វផ្សាយយុទ្ធនាការអបអរពិធីបុណ្យចូលឆ្នាំចិនពិសេសប្លែក ដែលមានឈ្មោះថា កម្មវិធី “ABC Roving LED Lion Dance”។ ការលោតម៉ុងសាយនេះនឹងសម្តែងជាលើកដំបូងបង្អស់ដោយមាន ម៉ុងសាយមួយគូបំពាក់ភ្លើងពណ៌ទំនើប LED ដែលនឹងលោតសម្ដែងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅទីតាំងចំនួន១០កន្លែង ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំចិន ជាពីធីបុណ្យដ៏ឱឡារិកសំខាន់មួយ ដែលប្រារព្ធឡើងដោយប្រជាជនកម្ពុជាជាច្រើននាក់។ ការលោតម៉ុងសាយ ជាសកម្មភាពដ៏សំខាន់មួយ នៅក្នុងរដូវពិធីបុណ្យនេះ ដើម្បីស្វាគមន៍ទទួលសំណាងល្អ និងវិបុលភាព។ នេះគឺជាភាពស៊ីសង្វាក់ឥតខ្ចោះមួយនិង រូបតំណាងរបស់ស្រាបៀរ ABC គឺសត្វតោ (ម៉ុងសាយ)។ ការលោតម៉ុងសាយនេះ នឹងបង្ហាញពីការសម្ដែងដ៏ប្លែកអស្ចារ្យ និងរស់រវើកមួយជាមួយនឹងគូម៉ុងសាយមាស និងខ្មៅ។ បន្ទាប់ពីឆ្លងពេលវេលាដ៏លំបាកនាឆ្នាំចាស់ ស្រាបៀរ ABC មានបំណងបំផុសទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឡើងវិញ និងបន្តសម្លឹងមើលទៅថ្ងៃអនាគតទាំងអស់គ្នា។
លោក Loic Briant de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN ខេមប៊ូឌា បានមានប្រសាសន៍ថា៖”ចំពោះពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ស្រាបៀរ ABC ពាំនាំបទពិសោធន៍ដ៏ជ្រាលជ្រៅទៅដល់ប្រជាជនកម្ពុជា។ អតិថិជនរបស់យើង គឺស្នូលសំខាន់របស់យើង ដូច្នេះហើយយើងចង់អបអរសាទរឆ្នាំថ្មីឆ្នាំនេះជាមួយពួកគាត់។ ក្រោមស្លាកភាពស្មោះត្រង់ចំពោះសារនៃម៉ាកយីហោ “ជាឧត្តមភាពដ៏ល្អឯក” ឬ “Be Exceptional” យើងមានបំណងផ្ដល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏អស្ចារ្យ និងប្លែកជានោះ គឺ ការសម្ដែងលោតម៉ុងសាយ ដែលមានបំពាក់ភ្លើងLEDនេះ។ យើងសូមអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមជាមួយយើង ដើម្បីស្វាគមន៍អបអរឆ្នាំថ្មី ឆ្នាំឆ្លូវ ទាំងអស់គ្នា។” ក្រៅពីទីតាំងសំខាន់ៗទាំង១០កន្លែង នៅជុំវិញរាជធានីភ្នំពេញ ម៉ុងសាយរបស់យើងក៏នឹងបង្ហាញខ្លួននៅផ្សារទំនើបអ៊ីអនម៉ល ទាំងពីរសាខា ដើម្បីធ្វើការថតរូបស៊ែលហ្វីនៅទីថតស៊ែលហ្វីព្រមនឹងការតាំងលម្អនូវការរចនាយ៉ាងអស្ចារ្យ។

ស្រាបៀរ ABC អិចស្ត្រាស្តោត ជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការទទួលស្វាគមន៍មិត្តភក្ដិ និងក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនាមជាស្រាបៀរផលិតពីវត្ថុធាតុដើមគុណភាពខ្ពស់ព្រម ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ដង់ដាអន្តរជាតិ ផ្នែកលើគុណភាពប៉ុណ្ណោះទេ ស្រាបៀរ ABC ក៏ជាអំណោយដ៏វិសេសវិសាល នៅពេលអ្នកទៅលេង ឬជួបមិត្តភក្ដិក្នុងរដូវពិធីបុណ្យនេះ។ ស្រាបៀរ ABC ឥឡូវនេះចេញទំហំកេសថ្មីមានចំណុះ ១២កំប៉ុង ដែលជាទំហំដ៏សាកសមបំផុតសម្រាប់ទិញជាអំណោយ។

ស្រាបៀរ ABC អិចស្ត្រាស្តោត សូមអញ្ជើញអ្នកគាំទ្រទាំងអស់ មកចូលរួមនៅក្នុងការសម្ដែងលោតម៉ុងសាយបំពាក់ភ្លើងLEDដ៏រំភើបរបស់យើង និងចែករំលែកនូវបទពិសោធន៍ទាំងនេះទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់របស់កម្មវិធីលោតម៉ុងសាយ “ABC Roving LED Lion Dance” សូមធ្វើការ តាមដាន គេហទំព័រ Facebook របស់ស្រាបៀរ ABC តាមរយៈ៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram៖ @abcbeer.cambodia។
សាវតារក្រុមហ៊ុន HEINEKEN កម្ពុជា
ក្រុមហ៊ុន HEINEKEN ខេមប៊ូឌា – ពីមុនល្បីឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – ជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN កម្ពុជា ព្រមទាំងជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេមួយ ផងដែរ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្ម ក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken, Tiger, ABC អិចស្ត្រាស្តោត, Anchor និង Gold Crown ជាដើម – បើយោងតាមស្ដង់ដាអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្តរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ