ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត រៀបចំសោភ័ណភាពទីធ្លាសាធារណៈក្នុងក្រុងកំពតរួចរាល់ ត្រៀមអបអរបុណ្យអុំទូក ២ ថ្ងៃ
នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះ អាជ្ញាធរខេត្តកំពត បានរៀបចំម៉ាញឹកតុបតែងលម្អសោភ័ណភាពតាមទីធ្លាសាធារណៈក្នុងក្រុងកំពតរួចជាស្រេច ជាពិសេសតាមរមណីយដ្ឋានភូមិសាស្ត្រខេត្តកំពត ដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នៅព្រែកកំពង់បាយ ទៅដល់ឆ្នេរកោះស្មៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់លោកនាយករដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ចំពោះការរៀបចំការប្រណាំងទូកប្រពៃណីរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នៅតាមបណ្ដោយព្រែកកំពង់បាយ(ដល់ឆ្នេរកោះស្មៅ) ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ និងបណ្ដែតប្រទីប ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្ត បានឲ្យក្រុមការងាររៀបចំម៉ាញឹកតុបតែងកែលម្អអំពូលភ្លើងតាមទីធ្លាសាធារណៈក្នុងក្រុងកំពត និងតាមរមណីយដ្ឋានឲ្យមានសោភ័ណភាពបានសម្រេចរួចរាល់នៅមុនថ្ងៃបុណ្យអុំទូកខាងមុខនេះ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាននានា អាចមកចូលរួមលេងកម្សាន្តអបអរសាទរពិធីបុណ្យអុំទូកនៅព្រែកកំពង់បាយ ដល់ឆ្នេរកោះស្មៅ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹងពីអាជ្ញាធរ សម្រាប់ខេត្តកំពត នឹងមានកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងបណ្ដែតប្រទីប តាមបែបប្រពៃណីសាសនា កម្មវិធីកម្សាន្តសប្បាយៗ ជាច្រើន។ ហើយនៅក្នុងពិធីនេះមានការសម្ដែងសិល្បៈបុរាណផ្សេងៗ ដូចជា ការប្រគំតន្ត្រីនៅក្នុងពិធីបុណ្យអុំទូកនេះជាវប្បធម៌ខ្មែររយៈពេល ២ ថ្ងៃ ក្នុងពិធីបុណ្យអុំទូកជាប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?