Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំង កុមារ ៖ គោលនយោបាយកសិកម្មអាណត្តិទី ៧នេះ គឺដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ

បានផុស

នៅ

លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាល អាណតិ្តទី ៧នេះ គឺដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ ឆ្ពោះទៅធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ នៅពេលដែលលោកបណ្ឌិត យ៉ង សាំង កុមារ តំណាងលោករដ្ឋមន្ត្រី ឌិត ទីណា កាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣នេះ បានចូលរួមក្នុងកម្មវិធីស្បៀងអាហារពិភពលោកខួបទី ៤៣ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “ទឹកជាជីវិត ទឹកជាចំណីអាហារ មិនទុកឲ្យនរណាអត់អាហារឡើយ”។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ លោក-លោកស្រី តំណាងប្រធានស្ថាប័នជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ (FAO WFP)។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបំផុសស្មារតីឲ្យយល់ដឹងអំពីតួនាទី នៃវិស័យ​កសិកម្ម ក្នុងសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៣ ដោយផ្តោតលើសារៈ​សំខាន់ ក្នុងការគ្រប់គ្រងទឹកប្រកបដោយការប្រុងប្រ័យត្ន ក្នុងបរិបទនៃកំណើនប្រជាជន ការអភិវឌ្ឍន៍សេដ្ឋកិច្ច នគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ជាពិសេសលើគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាល អាណតិ្តទី ៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ ឆ្ពោះទៅធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង ហើយដែលជួយដល់ការបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេសចំនួន ១,៦០០នាក់ ការរក្សាស្ថេរភាពតម្លៃកសិកផល ការចងក្រងសហគមន៍កសិកម្ម និងប្រព័ន្ធស្បៀងបម្រុង។

ចំណែកឯតំណាងអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិ និងអភិបាលខេត្តក្រចេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព។

​នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត យ៉ង សាំង កុមារ ក៏បានចែកគ្រាប់ស្រូវពូជចំនួន ៥តោន និងគ្រាប់ពូជបន្លែមួយចំនួន ដល់ប្រជាកសិករ និងសហគមន៍កសិកម្មទាំងអស់ចំនួន ១៥៧នាក់ មកពីភូមិចំនួន ៥ គឺភូមិគោលាប់ បន្ទាយ កំបោរ សំរិទ្ធ និងច្រវ៉ាកោះដាច់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ សម្រាប់ដាំដុះនាពេលទឹកស្រក នាពេលខាងមុខ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម