Connect with us

ព័ត៌មានជាតិ

ខេត្តកំពត ទទួលបានភ្ញៀវទេសចរប្រមាណជាង ៩ ម៉ឺននាក់ រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២៣ នេះ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត ប្រាប់​ឲ្យ​ដឹង​ថា ខេត្ត​កំពត រយៈពេល ៣ ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គិត​ចាប់ពី​ថ្ងៃ​ទី ១៣ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៣ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​ជាង ៩៥ ០០០ នាក់។ ហើយ​បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តំបន់​ដូង​ទេ និង​តំបន់​រមណីយដ្ឋាន​នានា​ទៀត​ក្នុង​ខេត្ត​កំពត កើន​ឡើង​ប្រមាណ ២៤ ភាគរយ ទៅ ៥២ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល បញ្ជាក់​ថា បើ​គិត​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៣ ដែល​ជា​ថ្ងៃ​ប្រជាពលរដ្ឋ​ទូទៅ​ឈប់សម្រាក​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ កំណើន​ភ្ញៀវ​ទេសចរ​ពី​តាម​បណ្ដា​រាជធានី​-​ខេត្ត មក​លេង​កម្សាន្ត​នៅ​ខេត្ត​កំពត​ចំនួន​ប្រមាណ​ជាង ៩៥ ៥៦៥ (ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​ប្រាំ​រយ​ហុកសិប​ប្រាំ​នាក់) បាន​ចូល​សម្រាក​ដើរ​លេង​កម្សាន្ត​លម្ហែ​តាម​តំបន់​ទេសចរណ៍ និង​កន្លែង​កម្សាន្ត​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លើក​ឡើង​បន្ត​ថា ឆ្នាំ ២០២៣ នេះ ឃើញ​ថា កំណើន​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង​ប្រមាណ ២៤ ភាគរយ ទៅ ៥២ ភាគរយ។ លោក​ថា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ក្នុង​ឆ្នាំ ២០២២ រហូតមកដល់​បច្ចុប្បន្ន​ក្នុង​ឆ្នាំ ២០២៣ នេះ ឃើញ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​កើន​ឡើង​ជាង ២៤ ភាគរយ ទៅ ២៥ ភាគរយ នៅ​ខេត្ត​កំពត។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៩៥ ៤២០ នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​មាន ១ ១៤៥ នាក់៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម