ព័ត៌មានជាតិ
អ៊ាង សុផល្លែត ៖ ធនធានមនុស្សជាអាទិភាពទី១ ចំណោមអាទិភាពចម្បងទាំង ៥
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពចម្បងទាំង ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ» ជំនាន់ទី៥ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ នេះ លោក អ៊ាង សុផល្លែត លើកឡើងថា ការបណ្ដុះចំណេះដល់អ្នកជំនាន់ក្រោយឲ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញបរិស្ថាន គឺជាជំហានមួយឆ្ពោះទៅរកសុក្រឹតកម្មបរិស្ថានកិច្ច។ មិនតែប៉ុណ្ណោះ ធនធានមនុស្សក៏ជាធនធានដ៏ចម្បងមួយ និងចាំបាច់បំផុតក្នុងការជួយអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន។
លោករដ្ឋមន្រ្តីបានណែនាំដល់សិក្ខាកាមទាំងអស់ ដែលទទួលយកវគ្គបណ្តុះបណ្តាលត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់ ស្តាប់ ហ៊ានសួរ ហ៊ានឆ្លើយតបលើគំនិតដែលយល់ឃើញ ដើម្បីឲ្យការសិក្សាកាន់តែមានប្រសិទ្ធិភាព ជាពិសេសបានចាក់បំពេញបន្ថែមនូវចំណេះដឹង។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានសង្កត់ធ្ងន់ដែរថា «ដើម្បីឈានឆ្ពោះទៅភាពជោគជ័យក្នុងវិថីការងារបរិស្ថាន សិក្ខាកាមទាំងអស់ត្រូវយល់ឲ្យបានច្បាស់អំពីការងារអាទិភាពរបស់ក្រសួង និងជំរុញការងារអាទិភាពឲ្យទៅសម្រេចបានទិសដៅរួមនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា»។

គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាល «ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ» ដែលរៀបចំឡើងដោយក្រសួងបរិស្ថានរយៈពេល ១០ថ្ងៃ ក្នុងគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨ រូប ដើម្បីក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្ដានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួងស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ