Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ពលរដ្ឋជាង ៥០០ គ្រួសារ ប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១៦ តុលា​នេះ​ថា ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០ គ្រួសារ និង​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ចំនួន ១៧ គ្រួសារ ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទៀត។

លោក​បាន​បន្ត​ថា ទឹក​ចាប់ផ្ដើម​ជន់​លិច​ហូរ​កាត់​ផ្លូវជាតិ​លេខ ៣ ត្រង់​ចំណុច​ស្រុក​គងពិសី នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា បណ្តាល​ឲ្យ​អាជ្ញាធរ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​ការ​ខូចខាត​ផ្លូវ និង​គ្រោះថ្នាក់​ផ្សេងៗ ដល់​អ្នក​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ពិនិត្យ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ប្រមាណ​ជាង ៥០០ គ្រួសារ និង​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ១៧ គ្រួសារ ទៅ​រក​ទី​ទួល​សុវត្ថិភាព​បាន​ទាន់​ពេលវេលា។

លោក​បាន​បន្ថែម​ថា យ៉ាងណាក៏ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ តុលា​នេះ ទឹក​បន្ត​ស្រក​ជា​បណ្តើរៗ ហើយ បាន​ហូរ​ធ្លាក់​ទៅ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ បង្ក​ឲ្យ​ជន់​លិច​នៅ​តាម​តំបន់​មួយ​ចំនួន នៃ​ខេត្ត​ទាំងពីរ​នេះ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម