Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរទស្សនាខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ថយចុះជាង ១០ ម៉ឺននាក់

បានផុស

នៅ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រណីជាតិ ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលទស្សនាកម្សាន្តខេត្តសៀមរាប ថយចុះជាង ១១ ម៉ឺននាក់ ដោយឆ្នាំ២០២៣ មានចំនួនជាង ១៣២ ពាន់នាក់ ខណៈកាលឆ្នាំ២០២២ មានភ្ញៀវជាង ១៤៣ ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងឱកាសភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ១៣២ ០៥១នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩នាក់ (ភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅរមណីយដ្ឋានអង្គរ ឧទ្យានជាតិភ្នំគូលែន តំបន់ទន្លេសាប សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ។

ក្នុងនោះ ភ្ញៀវផ្ទៃក្នុងដើរកម្សាន្តនៅរមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨១ ៥៤២នាក់, សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៤៣ ៩០៧នាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២នាក់។ ក្នុងព្រឹត្តិការណ៍បុណ្យភ្ជុំបិណ្ឌនេះ បានធ្វើឱ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃការស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៍ និងការចំណាយទៅលើសេវាកម្មផ្សេងៗ។

គួររម្លឹកថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២២នេះ បានបង្ហាញថា ភ្ញៀវតែសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១៤៣ ៤៧០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ១៤០ ០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥ ០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៤ ៦០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ១ ៥០០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥ ៤០០នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣ ៤៧០នាក់៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម