ព័ត៌មានជាតិ
ក្មេងស្រីម្នាក់ ជួយប្អូនស្រីឲ្យរួចជីវិត តែលង់ទឹកខ្លួនឯងវិញ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញសង្គ្រោះជីវិត
ក្មេងស្រី អាយុ ១៤ ឆ្នាំ ម្នាក់ ដែលលោតចុះទឹកជួយប្អូនស្រីតូចរបស់ខ្លួនឲ្យរួចជីវិត ហើយលង់ទឹកខ្លួនឯងវិញ មានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះរហូតមានជីវិតរស់ឡើងវិញ។

នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា «ទឹកចិត្តបងស្រី @បងស្រីខ្ញុំ» ក្មេងស្រីជំទង់ អាយុ ១៤ ឆ្នាំ ម្នាក់ ពិតជាវីរនារីពិតមែន ដែលបានលោតចុះក្នុងទឹក ដើម្បីជួយសង្គ្រោះជីវិតប្អូនស្រីតូចរបស់ខ្លួនឲ្យរួចជីវិត តែជាអកុសល ខ្លួននាងផ្ទាល់ ត្រូវបានលង់ទឹកដោយខ្លួនឯងទៅវិញ។

ផេកហ្វេសប៊ុកដដែល បន្ថែមថា ក្មេងស្រីជំទង់ខាងលើ ត្រូវមណ្ឌលសុខភាពមួយនៅខេត្តកំពង់ធំ បញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយមានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង នាងត្រូវបានជួយសង្គ្រោះជីវិត ក្រោយព្យាបាលថែទាំអស់ ៩ ថ្ងៃ ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ហើយ ថ្ងៃនេះ ក្មេងស្រីរូបនេះ មានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម។
គួរជម្រាបថា រាល់ការព្យាបាលជំងឺទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះជនណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល