Connect with us

ព័ត៌មានជាតិ

ស្រួង ភាវី អះអាង​ រាល់សកម្មភាពជួយ​ជាតិ​និងប្រជាជន កើតចេញពីបេះដូងក្នុងនាមជាខ្មែរ

បានផុស

នៅ

កីឡាការិនី ស្រួង​ ភាវី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាការិនី​ស្នូក​ឃ័រ​ដើម​កំណើត​ខ្មែរ​មួយ​រូបដែលមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេស​បាន​អះអាង​ថា រាល់​សកម្មភាព​ដែល​នាង​បាន​ធ្វើ និង​លះបង់​នា​ពេល​កន្លង​មក គឺ​នាង​ធ្វើ​ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន​ ​ដែល​កើត​ចេញ​ពី​បេះ​ដូង​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​​នាង​ ស្រួង​ ភាវី បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​នាង​ទទួល​បាន​គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហា​​សេរីវឌ្ឍន៍ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នកនាង ស្រួង​ ភាវី ​សង្កត់​ធ្ងន់​ដែរ​ថា «តាម​ពិត​ទៅ​ការ​​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ក្ដី​ មេដាយ​ក្ដី ពាន​ក្ដី មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​​ប្រាថ្នា​ចង់​បាន​នោះទេ។ អ្វី​ៗដែល​ខ្ញុំ​​ធ្វើ​គឺ​គ្រាន់​តែ​ដើម្បី​ជាតិ និង​​ប្រជាជន​ដែល​កើត​ចេញ​ពី​បេះដូង​ក្នុង​​នាម​ជា​កូន​ខ្មែរ​​មួយ​រូប​បាន​កើត​លើ​ទឹក​ដី​សុវណ្ណភូមិដ៏​ល្អ​មួយ​នេះ​»។

បន្ថែមពីនេះ​កីឡា​ការិនី ស្នូកឃ័រ​ រូប​នេះ​អះអាង​បន្ត​ថា «ខ្ញុំ​ធ្វើ​តាម​សុឆន្ទៈ​ ខ្ញុំ​ធ្វើ​តាម​បេះដូង ខ្ញុំ​ធ្វើ​តាម​មនសិការ ព្រោះ​អ្វីៗ​ទាំង​អស់​នេះ​គឺ​ជា​ការ​ងារ​ចាំបាច់​របស់​ខ្ញុំ​ក្នុង​ជីវិត​នេះ»

គួរជម្រាបថា នាពេលកន្លងមក ស្រួង ភាវី តែងតែបញ្ចេញសកម្មភាពសប្បុរសធម៌ជួយដល់កុមារ ក្មេងកំព្រា ចាស់ជរា​ និងជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយ និងកំពុងត្រូវការស្វែងអនាគតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម