ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាំទេយ្យទានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតប្រគេនព្រះសង្ឃ៩វត្ត ក្នុងខេត្តសៀមរាប
សៀមរាប ៖ ទេយ្យទាន គ្រឿងឧបភោគបរិភោគរួមមាន អង្ករចំនួន ១៤០ការ៉ុង ស្មើ ៣ពាន់៥០០គក្រ ,មី ១៧៥កេស ជាអំណោយដ៏ថ្លៃថ្លា ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយបានសហការជាមួយរដ្ឋបាលខេត្ត និងព្រះមេគណខេត្ត សៀមរាប បាននាំយកមកវេរប្រគល់ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំឡើងនៅវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ , ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបផងដែរ។

លោកជំទាវ ទូច សារ៉ុម បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី និងលោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេននិងជូនដល់មន្ត្រីសង្ឃខេត្ត ព្រះសង្ឃគ្រប់អង្គ ប្រជាពុទ្ធបរិស័ទ ដែលជានិច្ចកាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ភាពលំបាក ខ្វះខាត ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ និងគោរពស្រឡាញ់ជឿជាក់លើព្រះពុទ្ធសាសនា ព្រោះថាព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

លោកជំទាវ បានបន្តទៀតថា ក្នុងនាមក្រសួងធម្មការនិងសាសនា ពិតណាស់គឺចង់ឃើញនៅតាម បណ្តាវត្តវ៉ាអារាមនានា ឭតែសំឡេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ធបរិស័ទជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ថា ព្រះពុទ្ធសាសនាជាសានារបស់រដ្ឋ។ លោកជំទាវបានលើកឡើងថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាបានកំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក ហើយបណ្តាប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍក៏មានភាពជឿជាក់ថា ព្រះពុទ្ធសាសនាធ្វើឲ្យប្រទេសរីកចម្រើនជឿនលឿន ជាពិសេសនៅកម្ពុជាយើងតែម្តង។

ភាពល្បីល្បាញនិងភាពរីកចម្រើនរបស់ព្រះពុទ្ធសាសនា អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។

សម្ភារៈអំណោយទាំងនេះ បានបែងចែកនិងប្រគេនដល់វត្តចំនួន៧និងអាស្រមចំនួន២ ទៅតាមចំនួនព្រះសង្ឃគង់ក្នុងវត្តជាក់ស្តែង និងជាវត្តដែលមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌ ព្រមទាំងជាវត្តដែលបើកសាលាពុទ្ធិកបឋមសិក្សាមួយចំនួន ក្នុងខេត្តសៀមរាប ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត៕
ដោយ ៖ គឿនវេត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ