ព័ត៌មានជាតិ
ពលរដ្ឋកម្មករជិត៦ម៉ឺននាក់ ទទួលសេវាការដឹកជញ្ជូនសាធារណៈទៅស្រុកកំណើត ដោយមិនយកប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
ភ្នំពេញ ៖ បងប្អូនជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណជាជិត៦ម៉ឺននាក់ បានមកទទួលសេវាការដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដើម្បីទៅលេង ស្រុកកំណើតជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយបានប្រើប្រាស់រថយន្តក្រុងរហូតដល់ជាង១៥០០ជើង។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៦ខែតុលាឆ្នាំ ២០២៣នេះថា អនុវត្តតាមអនុសាសន៍ដល់ខ្ពង់ខ្ពស់របស់អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ចំនួន០៥ថ្ងៃ ដោយមិនបង់ប្រាក់ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ក្នុងរយៈពេលនេះ មានបងប្អូនជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណជាជិត៦ម៉ឺននាក់ បានមកទទួលសេវាការដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដោយយើងបានប្រើប្រាស់រថយន្តក្រុងជាង១៥០០ជើង។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា បងប្អូនដែល បានប្រើប្រាស់រថយន្តក្រុងដើម្បីទៅស្រុកកំណើត ច្រើនជាងគេ គឺបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីកម្មការិនី នៅសៀមរាប ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដែលមានចំនួនដល់ម៉ឺននាក់។ ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ នេះមានផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដែលក្នុងនោះពួកគាត់មិនបានចំណាយលុយកាក់លើសេវានេះ និងរក្សាបាននៅសុខសុវត្ថិភាពថែមទៀត។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយរថយន្តក្រុងមិនយកប្រាក់នេះដែរ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការិនី ដែលទទួលបាននូវការដឹកជញ្ជូនដោយមិនយកប្រាក់នេះ បានសម្ដែងនូវការរីករាយ ក្នុងចិត្តនិងបានថ្លែងនូវការអរគុណយ៉ាងនេះបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជា។
ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ដោយប្រើប្រាស់រថយន្តដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដឹកបញ្ជូនពួកគាត់ទៅស្រុកកំណើតដោយមិនយកប្រាក់។
ទង្វើនេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងរហូតនាំគ្នាមកទទួលសេវានេះរហូតដល់ជិត៦ម៉ឺននាក់ ដែលស្មើនិងជាង១៥០០ជើងរថយន្ត។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ៕
ដោយ ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ