ព័ត៌មានជាតិ
សម្តេចតេជោ សរសើរទូរស័ព្ទIPhone តែថា IPhone 15ពិបាកប្រើជាងគេ
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសំណេរនៅលើប្រព័ន្ធតេឡេក្រាមនៅរាត្រីថ្ងៃទី១៦ ខែតុលានេះ បានកោតសរសើរទូរស័ព្ទដៃម៉ាក iPhone ថាស្រួលប្រើ ហើយបានជួយការងារសម្ដេចតេជោ បានច្រើនជាងគេ។ ប៉ុន្តែសម្ដេចតេជោ ក៏បានកត់សម្គាល់ដែរថា ទូរស័ព្ទ IPhone 15 ពិបាកប្រើជាងគេ។
សម្ដេចតេជោបានគូសបញ្ជាក់ថា “ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា”។
ដោយសារតែ IPhone 15 ពិបាកប្រើជាងគេក្នុងចំណោមទូរស័ព្ទម៉ាក IPhone សម្ដេច ហ៊ុន សែន បានអះអាងថា សម្ដេចកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។
សម្ដេច ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅកាន់អ្នកមិនទាន់ប្រើ IPhone 15 ថា សម្ដេចនៅតែស្រឡាញ់ និងប្រើ iPhone ដដែល តែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន ដើម្បីកុំឲ្យរងគ្រោះដូចសម្ដេច។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ក្ដីសង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួល ដើម្បីប្រើបានស្រួល៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ