ព័ត៌មានជាតិ
លោក វង្ស ពិសេន បំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី១៦-១៩ ខែតុលា
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅរសៀលថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វង្ស ពិសេន គឺតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។
តាមការគ្រោងទុក លោក វង្ស ពិសេន នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហ៊្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដើម្បីជជែកពិភាក្សា ផ្តោតសំខាន់លើការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ជាប្រយោជន៍ទៅវិញទៅមក។
បន្ថែមពីនេះ លោក វង្ស ពិសេន នឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចពិសេសលេខ១១៣ នៃបញ្ហាការដ្ឋានទ័ពពិសេស ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី និងនៅវិមានតម្កល់សពលោកប្រធាន ហូ ជីមិញផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ