ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ណែនាំមន្រ្តីសុខាភិបាលត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ និងបង្កើនភាពអត់ធ្មត់
មានប្រសាសន៍ក្នុងពិធីចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមន្ទីរសុខាភិបាលខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញការងារ ឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួនដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យ ជាមួយអ្នកជំងឺទើបមានការគាំទ្រ និងកោតសរសើរ ពីប្រជាពលរដ្ឋមកវិញ។
លោកស្រីអភិបាលខេត្ត មានប្រសាសន៍បន្តថា ក្នុងសម័យកាលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប និងជឿនលឿន ក្នុងនោះដែរក៏ទាមទារឱ្យមន្រ្តីសុខាភិបាលត្រូវខិតខំបង្កើនសមត្ថភាពទៅតាមជំនាញរបស់ខ្លួនឱ្យបានខ្លាំងជាងមុនដើម្បីដើរឱ្យទាន់វិស័យសុខាភិបាល និងប្រទេសជិតខាង ឬប្រទេសនានាលើសកលលោកព្រោះវិស័យសុខាភិបាល ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជាតិរបស់យើង។
លោកស្រី បាន ស្រីមុំ មានប្រសាសន៍បន្ថែមទៀតថា ការពង្រឹងសមត្ថភាពលើជំនាញវិជ្ជាជីវៈ របស់លោកគ្រូ អ្នកគ្រូពេទ្យនេះវានឹងធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានទំនុកចិត្តមកលើបងប្អូនប្រជាពលរដ្ឋពិសេសវាអាចធ្វើឱ្យពលរដ្ឋមួយចំនួនងាកមកទទួលសេវាសុខាភិបាលនៅក្នុងស្រុកវិញ ដូច្នេះហើយទន្ទឹមនឹងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌នេះផងដែរ ក្រុមគ្រូពេទ្យមួយចំនួនតូចក៏ត្រូវតែកែប្រែឬផ្លាស់ប្តូរឥរិយាបទ សំដីសំដៅមួយចំនួនមិនសមរម្យចេញ ហើយយកចិត្តទុកដាក់ខិតខំបម្រើសេវាសុខាភិបាលនេះជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋានដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលកន្លងមកផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)