ព័ត៌មានជាតិ
មកដឹងប្រវត្តិខ្លះៗពីព្រលានយន្តហោះសៀមរាបចាស់ ក្រោយបិទទ្វារជាផ្លូវការ
យោងតាមឯកសារស្រាវជ្រាវព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ បានបើកដំណើរការដំបូងនៅឆ្នាំ ១៩៣២ ក្នុងសម័យអាណានិគមបារំាង និងបានកែលម្អបន្ថែមក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥។
នៅឆ្នាំ១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានបិទទ្វារដោយសារសង្រ្គាមស៊ីវិល ហើយបានបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន។
ឆ្នាំ ២០០៥ ព្រលានយន្តហោះខេត្តសៀមរាបបានធ្វើការអភិវឌ្ឍជាលើកចុងក្រោយ ដើម្បីលើកស្ទួយសមត្ថភាពរបស់ខ្លួនឲ្យមានលទ្ធភាពអាចចុះចតបានចាប់ពីប្រភេទយន្តហោះតូចរហូតដល់យន្តហោះធំៗប្រភេទ Boeing 737 និង Airbus A320 ជាដើម។
ព្រលានយន្តហោះសៀមរាបចាស់ តែងតែទទួលបានការកោតសរសើរពីភ្ញៀវទេសចរនៅទូទាំងពិភពលោកថា «ជាព្រលានយន្តហោះតូចច្រឡឹង ស្រស់ស្អាតនៅក្នុងតំបន់» គឺរាប់ទាំងរចនាប័ទ្មសំណង់ ហេដ្ឋារចនាសម្ព័ន្ធទូទៅ និងសេវាកម្មដ៏រស់រវើក។
មុនផ្ទុះវិបត្តិជំងឺកូវីដ នៅឆ្នាំ ២០១៩ អតីតព្រលានយន្តហោះចាស់នៅក្រុងសៀមរាបទទួលជើងហោះហើរមួយថ្ងៃ ១០០ ជើង។ បច្ចុប្បន្នចលនាជើងហោះហើរប្រចាំថ្ងៃមានត្រឹម ៣៤ ជើង ឬស្មើ ៣២% នៃឆ្នាំ ២០១៩។
នៅឆ្នាំ ២០១៩ ព្រលានយន្តហោះសៀមរាបទទួលបានអ្នកដំណើរផ្លូវអាកាសចំនួន ៣,៩ លាននាក់ និងទទួលចលនាជើងហោះហើរជិត ៤០ ពាន់ជើង។
ព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប បានប្រកាសបិទទ្វារឈប់ទទួលជើងហោះហើរជាផ្លូវការចាប់ពីម៉ោង ១២ យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣។ ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា តាមសេចក្តីសម្រេច ស.ជ.ណ របស់រដ្ឋាភិបាល អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវប្រគល់ឱ្យក្រុមហ៊ុន Angkor International Airport Investment (AIAI) ជាអ្នកគ្រប់គ្រងបន្ត។ ដោយឡែកការសម្រេចចិត្តរបស់ក្រុមហ៊ុនយកទៅអភិវឌ្ឍធ្វើអ្វីនោះ គឺជាការសម្រេចរបស់ក្រុមហ៊ុន ប៉ុន្តែក៏ត្រូវពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលជាមុនផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Cambodia Airports ជាសាខាមួយរបស់ក្រុមហ៊ុន VINCI Airports ដែលប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជាគឺ ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
ជាមួយនឹងវត្តមានធ្វើប្រតិបត្តិការអស់ជាង ២០ ឆ្នាំ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក លើការអភិវឌ្ឍអាកាសយានដ្ឋានទាំង ៣ នៅកម្ពុជា ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធស្របតាមការអភិវឌ្ឍរីកចម្រើននៃវិស័យអាកាសចររបស់ប្រទេសកម្ពុជា៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក