ព័ត៌មានជាតិ
កន្ធាយកង្កែបមួយក្បាលត្រូវបានលែងឱ្យចូលទន្លេវិញ
សត្វកន្ធាយក្បាលកង្កែបជាប្រភេទកម្រត្រូវបានប្រជានេសាទដាក់សន្ទូចជាប់ជើងរាយការណ៍ទៅអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) យកទៅព្យាបាលឲ្យជារបួសជើងហើយលែងទៅក្នុងទន្លេវិញកាលពីថ្ងៃទី ១៦ តុលាឆ្នាំ ២០២៣ ម្សិលមិញនេះ។

លោក ឃីន ម៉ានី ប្រធានសហគមន៍អូតច្រឡង់បានឲ្យដឹងថា សត្វគន្ធាយកង្កែបមួយក្បាលនេះ ត្រូវបានអ្នកនេសាទនៅភូមិរបស់គាត់ឈ្មោះសូត្រ ឆរិន ដាក់សន្ទូចនុយជន្លេនដើម្បីយកត្រី តែកន្ធាយមួយក្បាលនេះ មិនបានស៊ីសន្ទូចនោះទេ បែរជាប់ជើងវាទៅវិញ។
លោកប្រធានសហគមន៍បន្តទៀតថា ក្រោយពីរអ្នកនេសាទខាងលើនេសាទបានកន្ធាយបានរាយការណ៍មក លោកក៏បានរាយការណ៍ទៅអង្គការ WCS ដែលមានទីតាំងនៅក្នុងខេត្តក្រចេះ មកយកដើម្បីព្យាបាលជើងរបស់វាដែលជាប់សន្ទូចមានរបួស។

លោកថាបន្ទាប់ពីអង្គការ WCS យកទៅព្យាបាលរបួសអស់រយៈពេល ១៤ថ្ងៃសត្វកន្ធាយបានជាសះស្បើយ ហើយនៅថ្ងៃទី១៦តុលាម្សិលមិញនេះ បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តនិងមានការចូលរួមពីប្រជាសហគមន៍នេសាទ ឆ្មាំទន្លេ មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែង អង្គការ WCS ដើម្បីលែងសត្វកន្ធាយចូលទៅក្នុងទន្លេវិញនៅត្រង់ចំណុចជាប់សន្ទូចកន្លែងដែលវាធ្លាប់រស់នៅ ដើម្បីធ្វើការអភិរក្សឲ្យវាបន្តពូជ។
សូមបញ្ជាក់ថា សត្វកន្ធាយកង្កែបមួយក្បាលនេះ ត្រូវបានអ្នកនេសាទដាក់សន្ទូចជាប់ជើងកាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៣នៅចំណុចក្បាលកោះឈើទាលតូច ភូមិអូរច្រឡំ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕



អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ