Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅដាក់គ្រឿងចក្រលើកទំនប់ និងដាក់ម៉ាស៊ីនបូមទឹកចេញពីផ្សារបឹងព្រលិត

បានផុស

នៅ

នារសៀលថ្ងៃទី១៦ ខែតុលា លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងជំនាញ ដាក់គ្រឿងចក្រលើកជាទំនប់ពទ្ធ័ជុំវិញតំបន់ផ្សារបឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា បន្ទាប់ពីតំបន់ខាងលើរងការលិចលង់ដោយទឹកជំនន់អស់រយៈពេលជិតមួយសប្តាហ៍មកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែតុលានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងជំនាញព្រមទាំងអាជ្ញាធរសង្កាត់ព្រែកប្រា យកគ្រឿងចក្រជីកទំនប់ទប់ពទ្ធ័ជុំវិញតំបន់ផ្សារបឹងព្រលិត ដែលកំពុងរងការលិចលង់យ៉ាងធ្ងន់ធ្ងរហើយក្នុងនោះលោកអភិបាលខណ្ឌក៏បានដាក់ម៉ាសុីនបូមទឹកខ្នាតធំដាក់បូមទឹកទៀតផង។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា មូលហេតុដែលតំបន់ខាងលើរងការលិចលង់ គឺដោយសារទឹកហូរចេញពីបឹងបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី១៣ ខែតុលា រហូតមកដល់ថ្ងៃទី១៦ ខែតុលា គឺភ្លៀងនៅបន្តធ្លាក់ទៀត។ហើយបើពិនិត្យជារួម គឺតំបន់ដែលរងការលិចលង់ ពុំមែនតែតំបន់ផ្សារបឹងព្រលិតប៉ុណ្ណោះទេ មានសង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី និងក្បាលកោះ ស្ថិតក្នុងខណ្ឌច្បារអំពៅ។

បន្ទាប់ពីបានឃើញសកម្មភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់គ្រឿងចក្រលើកទំនប់ និងដាក់ម៉ាសុីនបូមទឹកចេញពីតំបន់ផ្សារបឹងព្រលិតនារសៀលថ្ងៃទី១៦ ខែតុលានេះមក ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារមានក្តីរីករាយព្រោះតែបានកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលបែបនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម