Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ថ្លៃដឹកភ្ញៀវទេសចរពីព្រលានទៅទីរួមខេត្តសៀមរាប មិនថ្លៃទេបើធ្វើដំណើរជាក្រុម

បានផុស

នៅ

ការកំណត់តម្លៃ គឺជាយន្តការមួយល្អសម្រាប់ការគ្រប់គ្រង ដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរ ចេញពីអាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឆ្ពោះទៅកាន់ទីក្រុងសៀមរាប។ នេះជាការគូសបញ្ជាក់របស់លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី លោក តុប សុភ័ក បានលើកឡើងថា ការគ្រប់គ្រងតម្លៃបានច្បាស់លាស់ របស់ក្រុមហ៊ុន អាចចៀស​វាង​ការយកតម្លៃថ្លៃហួសហេតុ របស់អ្នកបើកបររថយន្តដឹកភ្ញៀវ។ បើតាមលោក តុប សុភ័ក ការកំណត់តម្លៃ​សំបុត្រ​របស់ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនថ្លៃនោះទេបើធ្វើដំណើរជាក្រុម ពីអាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ទៅទីរួមខេត្តសៀមរាប ដែលមាន​ចម្ងាយ​ជាង ៤០គីឡូម៉ែត្រ។ ប៉ុន្តែប្រសិនបើធ្វើដំណើរ​តែម្នាក់ឯង អាចថាថ្លៃ។

លោក បានគូសបញ្ជាក់ទៀតថា ការកំណត់តម្លៃនេះ គឺជាយន្តការមួយល្អក្នុងការគ្រប់គ្រងតម្លៃ និងភ្ញៀវទេសចរ​កុំឱ្យមានភាពរញ៉េរញ៉ៃ ជាពិសេសរក្សាបាននូវសុវត្ថិភាព និងតម្លៃច្បាស់លាស់។

លោក ស៊ីន ចាន់សេរី​វុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល មើលឃើញថា តម្លៃសេវាដឹកជញ្ជូនពីព្រលានទៅទីរួមខេត្ត មិនខុសពីប្រទេសជិតខាងប៉ុន្មានទេ ទាំងចម្ងាយ និងតម្លៃ។ លោកបានគូសបញ្ជាក់ថា ប្រសិនបើមានសេវាដឹក​ជញ្ជូនតាមរថយន្តក្រុងរបស់រដ្ឋពីព្រលានចេញទៅគោលដៅផ្សេងៗ អាចនឹងមានតម្លៃធូរថ្លៃ។ បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការវិនិយោគរបស់វិស័យឯកជន ទាមទារមកវិញនូវប្រាក់ចំណេញទៅលើការចំណាយរបស់ក្រុមហ៊ុន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន​អង្គរ អ៊ិនធើណេស៊ិនណល អ៊ែផត អ៊ិនវេសម៉ិន ដែលវិនិយោគ​លើព្រលាន​យន្តហោះអន្តរជាតិសៀមរាបអង្គរ បានបង្ហាញពីសេវាដឹកជញ្ជូនភ្ញៀវតាមឡានក្រុងពីព្រលាន ទៅកាន់ទីរួមខេត្តសៀមរាប សំបុត្រមានតម្លៃ ៨ដុល្លារ ក្នុងមួយជើង និង ១៥ដុល្លារ ទៅវិញទៅមក។ បើតាមក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីធានាការ​ធ្វើដំណើររបស់ភ្ញៀវទេសចរ ក្នុងគោលបំណងបំពេញតម្រូវការសម្បូរបែបរបស់អ្នកដំណើរ អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ បានផ្ទេរសិទ្ធិឱ្យ Tourist Transport Association for Siem Reap Internationanl Airport (TTA) ធ្វើប្រតិបត្តិការសេវាតាក់ស៊ី។

TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន ២៦១គ្រឿង (តិចជាង ៧កៅអី) និងឡានក្រុងតូច៦៩គ្រឿង(មាន៨កៅអី ដល់ ១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ។ សម្រាប់ស្តង់ដារការគិតប្រាក់សេវាតាក់ស៊ី គឺរថយន្តធុនតូចតម្លៃ ៣៥ដុល្លារ​មួយជើង និងឡានក្រុងតូច តម្លៃ ៤០ដុល្លារ ក្នុងមួយជើង។

លោក តុប សុភ័ក មើលឃើញថា អាកាសយានដ្ឋានថ្មីនេះ គឺជាសមិទ្ធផលមួយដ៏សំខាន់ ក្នុងការទ្រទ្រង់ដល់វិស័យ​ទេសចរណ៍ នឹងអាចទាក់ទាញបាននូវការតភ្ជាប់ជើងហោះហើរ ពីតំបន់ផ្សេងៗមកកាន់កម្ពុជា មិនត្រឹមតែខេត្តសៀមរាប​ប៉ុណ្ណោះទេ គឺកម្ពុជាទាំងមូល។ លើសពីនេះទៀត នឹងផ្តល់ផលចំណេញជាច្រើនដល់សេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាស​ការងារ និងប្រាក់ចំណូលដល់ពលរដ្ឋ ទាក់ទាញអ្នកវិនិយោគជំរុញសេដ្ឋកិច្ចពាណិជ្ជកម្ម ជាដើម។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃជាង ១.១០០លានដុល្លារ បានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរ​តាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ​២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញ​តាមផ្លូវ​អាកាសបានចំនួន​១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០​ខាងមុខ និងអាចទទួល​ជើងហោះ​ហើរបានចំនួន ៦៥,៨០០ជើង​ក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម