ព័ត៌មានជាតិ
ដាក់ពង្រាយអប្បមាទនិងជំនួយការជិត ៤ ពាន់នាក់ តាមឃ្លាំមើលដំណើរការប្រឡងបាក់ឌុប
ក្រសួងអប់រំយុវជននិងកីឡា នឹងដាក់ពង្រាយអប្បមាទនិងជំនួយការប្រមាណជិត ៤ ពាន់នាក់នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស ដើម្បីតាមឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ដែលនឹងប្រព្រឹត្តិទៅនៅដើមខែវិច្ឆិកាខាងមុខ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ តុលានេះថា យោងតាមស្ថិតិបណ្តោះអាសន្ន:សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ ក្រសួងនឹងដាក់ពង្រាយអប្បមាទនិងជំនួយការចំនួន៣ ៧៥៩ នាក់ ស្រី ២ ១៤៣ នាក់ក្នុងនោះអប្បមាទចំនួន ៦៥១ នាក់ ស្រី ៦១ នាក់ និងជំនួយការចំនួន ៣ ១០៨ នាក់ ស្រី ២ ០៨២ នាក់។

ជំនួយការអប្បមាទមានតួនាទីត្រួតពិនិត្យដំណើរការប្រឡង និងជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរលើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌលដែលបានជ្រើសរើសចេញពីគរុសិស្សនិងគរុនិស្សិត ដែលមានភាពហ្មត់ចត់ ភាពស្មោះត្រង់ សុចរិតភាពស្នាដៃល្អនិងមានស្មារតីទទួលខុសត្រូវខ្ពស់យកមកបណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញសម្រាប់ត្រួតពិនិត្យដំណើរការប្រឡងនៅតាមបន្ទប់ប្រឡងនានា។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយគ្រោងនឹងដាក់ពង្រាយមន្ត្រីសង្កេតការណ៍ ៦០០ នាក់ និងយុវជនស្ម័គ្រចិត្តសង្កេតការណ៍ប្រមាណជាង ៣០០០ នាក់ផ្សេងទៀត ចូលរួមសង្កេតការណ៍ ដើម្បីទប់ស្កាត់បង្រ្កាបបទល្មើសពុករលួយនានានៅក្នុងដំណើរការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ការដាក់អ្នកអ្នកសង្កេតការណ៍ប្រឡង ដើម្បីពង្រឹងសមត្ថភាពបេក្ខជនស្របតាមគោលការរបស់ក្រសួងអប់រំគឺអ្នកចេះគឺជាប់។


ប្រឡងបាក់ឌុបនៅឆ្នាំមុន ក្រសួងអប់រំមានគណៈកម្មការនានាចំនួន ១៧ ២៤០ នាក់ ជំនួយការអប្បមាទចំនួន ២ ៧៥៦ នាក់មន្ត្រីអង្គភាព ACU ចំនួន ៣៥០ នាក់ និងអ្នកសង្កេតការណ៍ចំនួន ២ ៧០០ នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅឆ្នាំនេះ ក្រសួងនឹងរៀបចំនៅថ្ងៃទី ០៦ វិច្ឆិកានិងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ វិច្ឆិកាឆ្នាំ ២០២៣ ដោយមានបេក្ខជនចុះឈ្មោះសរុប ១៣៧ ៤១៣នាក់ ស្រី ៧៣ ២៧៩ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤ នាក់ ស្រី ៤៨ ៤៩០ នាក់ចែកជា ២២៧ មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ ចែកជា ៥ ៥៤៣ បន្ទប់ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២ បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។
នៅឆ្នាំមុនក្រសួងបានរៀបចំប្រឡងនៅថ្ងៃទី ៥ ធ្នូ ដោយមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១២ ៨១៣៥ នាក់មាន២២១ មណ្ឌលចែកជា ៥១៧៤ បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ស្មើនឹង ៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់និទ្ទេសB ចំនួន ៧២៣២ នាក់និទ្ទេស C ចំនួន ១៩០៥៣ នាក់និទ្ទេស D ចំនួន ៣១ ១៦៦ នាក់និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ