ព័ត៌មានជាតិ
លោកស្រី អ៊ឹង កន្ថាផាវី និងអ្នកជំនាញ ស្នើឱ្យពលរដ្ឋទៅពិនិត្យភ្នែកឱ្យបានទាន់ពេលវេលា
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានស្នើនៅក្នុងវីដេអូមួយផ្សព្វផ្សាយដោយក្រសួងកិច្ចការនារី នៅថ្ងៃទី១៦ ខែតុលា ដល់ប្រជាជនគ្រប់រូបយកចិត្តទុកដាក់ទៅពិនិត្យព្យាបាលភ្នែករបស់ខ្លួនឱ្យបានទាន់ពេលវេលា។

ការស្នើនៅក្នុងឃ្លីបវីដេអូរបស់អ្នកជំនាញ និងព្រះអង្គខាងលើ នៅក្នុងឱកាសអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ២០២៣។ ជាក់ស្តែង ជំងឺក្រហម ឬ រលាកភ្នែកតែងតែកើតឡើងនៅក្នុងប្រទេសកម្ពុជា ជាហេតុត្រូវមានការប្រុងប្រយ័ត្ន និងគួរយកចិត្តទុកដាក់ខ្ពស់ពីសុខភាពភ្នែករបស់ខ្លួនឱ្យបានល្អ និងទាន់ពេលវេលា ព្រោះថា ភ្នែកមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប មិនអាចធ្វេសប្រហែសបាននោះទេ។
លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា សុខភាពភ្នែកមានសារសំខាន់សម្រាប់ប្រជាជនគ្រប់រូប ជាពិសេសស្ត្រី ដែលមានអត្រាពិការភ្នែកចាប់ពីអាយុ ៥០ឆ្នាំឡើង និងមានអត្រាពិការភ្នែកច្រើនជាងបុរសដល់ទៅ ២ដង។ លោកស្រីបញ្ជាក់ថា៖ “ខ្ញុំសូមអំពាវនាវ សូមឱ្យទៅទទួលពិនិត្យភ្នែកឱ្យបានរួសរាន់ទាន់ពេលវេលា”។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត និងជាអ្នកឯកទេសភ្នែកមួយរូប ក៏បានលើកឡើងដែរថា ប្រសិនបើភ្នែកមានបញ្ហា ពលរដ្ឋគ្រប់រូបត្រូវទៅពិនិត្យ និងទទួលការព្យាបាលជាមួយនឹងគ្រូពេទ្យជំនាញផ្នែកភ្នែកឱ្យបានទាន់ពេលវេលា។

ក្រៅពីអ្នកជំនាញទាំង២រូបខាងលើ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព មានថេរដីកាថា ពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពភ្នែកឱ្យបានល្អ និងទាន់ពេលវេលា ដើម្បីចៀសវាងមានបញ្ហានៅពេលក្រោយ ប៉ះពាល់ដល់សុខភាព និងថវិកា ជាពិសេសចំពោះស្ត្រីជាមេផ្ទះតែម្តង។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ទី២ ក្នុងខែតុលាជារៀងរាល់ឆ្នាំ។ គោលបំណងនៃការរៀបចំវេទិកានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពភ្នែក ការថែរក្សា និងការពារសុខភាពភ្នែកឱ្យបានទូលំទូលាយដល់ប្រជាជន។ កម្ពុជា ក៏បានចូលរួមក្នុងវេទិកានេះជារៀងរាល់ឆ្នាំផងដែរ ក្នុងការលើកកម្ពស់សុខភាពភ្នែកដល់ប្រជាជន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ