ព័ត៌មានជាតិ
សំណើ និងសំណូមពរពលរដ្ឋ ក្នុងវេទិកាក្រុមប្រឹក្សារាជធានី ត្រូវបានដោះស្រាយស្ទើរទាំងស្រុង
រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋជាង ១០សំណើ និងសំណូមពរ នៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

វេទិកានេះធ្វើឡើង នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរងរាជធានី តំណាង លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោក ហួត ហៃ មានប្រសាសន៍ថា វេទិកានេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើងដោយផ្ទាល់មាត់ចំនួន ១១នាក់ ស្មើនឹង ១៤បញ្ហា និងសំណើជាលាយលក្ខណ៍អក្សរចំនួន ១៩បញ្ហា ហើយរាល់សំណើ និងសំណូមទាំងនោះរួមមាន៖ កសូមឱ្យអាជ្ញាធរជួយកាត់ខ្សែភ្លើងធ្លាក់ ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងស្តុបថ្មី ដាក់ស្លាកសញ្ញាហាមចតនៅមុខសាលា ដាក់ភ្លើងបំភ្លឺសាធារណៈ សូមកាត់លះមែកឈើ ការដឹកជញ្ជូនសំរាមចេញពីទីអារាមវត្តទាន់ម៉ោងពេល និងស្នើសូមប្រមូលជនអាណាថា។

លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ជាង ១០សំណើ និងសំណូមពរនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយចំពោះ សំណើដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងឱ្យក្រុមការងារចុះទៅសិក្សា ទើបស្នើសុំគោលការសម្រេចពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

ក្នុងឱកាសនោះដែរ លោក ហួត ហៃ បានស្នើសុំឱ្យប្រជាពលរដ្ឋដែលមិនបានបង់ថ្លៃសំរាម សូមរួសរាន់មកបង់ថ្លៃសំរាម ដើម្បីឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ សមជាជាទីក្រុងដែលជាបេះដូង នៃប្រទេស។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា ការបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើង គឺដើម្បីឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ បានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ឱ្យយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍនៅមូលដ្ឋានជាដើម។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។

លោក ម៉ប់ សារិន បានបន្តថា អ្វីដែលជាសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ ហើយអ្វីដែលនៅសេសសល់ ក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍ ៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ