Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ​ដាក់ឱសានុវាទឱ្យពលរដ្ឋដែលសង់សំណង់រំលោភដីចំណីផ្លូវ​រុះរើឱ្យបានមុនថ្ងៃ ២៥ ខែនេះ

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង បានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវជាតិលេខ ៦២ រុះរើចេញឱ្យបានមុនថ្ងៃទី ២៥ តុលា ២០២៣ ខាងមុខនេះ ដោយក្រុមការងារ នៃមន្ទីរសាធារណការខេត្តព្រះវិហារនឹងរៀបចំជីកដាក់លូមូល និងចាក់លូ U ពង្រីកផ្លូវ នៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឱ្យដឹងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២៣នេះថា៖ «ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ត្រង់ចំនុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវជាតិលេខ ៦២ កាន់តែលំបាក ដោយហេតុភ្លៀងជោគជាំខ្លាំង និងមិនមានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ មន្ទីរសាធារណការ និងអាជ្ញាធរស្រុករវៀង សូមរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ ដែលសាងសង់សំណង់រំលោភដីចំណីផ្លូវថា ក្រុមការងារយើងខ្ញុំបានចាក់គម្របលូ U និងលូមូលបាន ១០០% ហើយយើងខ្ញុំនឹងរៀបចំជីកដាក់លូមូល និងចាក់លូ U ពង្រីកផ្លូវ នៅថ្ងៃទី ២៥ តុលា ២០២៣ ឆ្នាំខាងមុខនេះ។ ដូច្នេះក្រុមការងារយើងខ្ញុំសូមសំណូមពរឱ្យរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ក្រុមការងារសម្រេចភារកិច្ចបានតាមផែនការ ងាយស្រួល ឆាប់រហ័សក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានសុខសុវត្ថិភាព»។

លោកប្រធានមន្ទីរសារធារណការក៏បានសំណូមឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងបញ្ឈប់ការបំពានយកដីចំណីផ្លូវធ្វើអាជីវម្មនៅពេលមានផ្លូវស្អាត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម