ព័ត៌មានជាតិ
ភ្ជុំបិណ្ឌ ៣ ថ្ងៃ ៥ ខេត្ត ទទួលទេសចរទៅលេងច្រើន ខណៈខេត្តត្បូងឃ្មុំជាប់លេខ ១
ក្រសួងទេសចរណ៍បានចេញរបាយការណ៍ពីស្ថានភាពទេសចរណ៍នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ដែលបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍បង្ហាញថា ក្នុងរយៈពេល ៣ ថ្ងៃ មានភ្ញៀវទេសចរជាតិដើរកម្សាន្តប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

ដោយឡែកគោលដៅទេសចរណ៍សំខាន់ៗរយៈពេល ០៣ ថ្ងៃ ខេត្តត្បូងឃ្មុំជាប់លេខ ១ ដែលមានភ្ញៀវទេសចរទៅកម្សាន្តជាង ៤៤ ម៉ឺននាក់។ ខេត្តបាត់ដំបងជាប់លេខ ២ ទទួលបានទេសចរ ២១ ម៉ឺននាក់ និងកំពង់ឆ្នាំងទទួលបាន ១៦ ម៉ឺននាក់ជាប់លេខ ៣។ ខេត្តពីរទៀតដែលឈរលំដាប់បន្តបន្ទាប់គឺខេត្តព្រះសីហនុ ទទួលបានទេសចរជាង ១៥ ម៉ឺននាក់ និងខេត្តសៀមរាបទទួលបានជាង ១២ ម៉ឺននាក់។
ជុំវិញតួលេខទេសចរផ្ទៃក្នុងប្រមាណ ១,៩២ លាននាក់នេះ ក្រសួងទេសចរណ៍បានពន្យល់បន្ថែមថា គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួនទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុកនិងតាមទីតាំងរៀបចំកម្មវិធីនានា។



តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ