ព័ត៌មានជាតិ
ផ្លូវលំក្រួសក្រហមមួយចំនួននៅឃុំតានូន រងការខូចខាតពិបាកធ្វើដំណើរ
ស្ថានភាពផ្លូវលំក្រួសក្រហមនៅចំណុចមួយចំនួន ស្ថិតក្នុងឃុំតានូន ស្រុកបូទុមសាគរ បាននិងកំពុងរងការខូចខាតបង្កឲ្យលំបាកធ្វើដំណើរឆ្លងកាត់ទៅឃុំផ្សេងៗ ទៀត ខណៈរដូវវស្សាមានភ្លៀងធ្លាក់ច្រើន។
លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៧ ខែតុលា នេះថា ក្នុងចំណោមប្រវែងផ្លូវលំក្រួសក្រហមសរុប ២៤ គីឡូម៉ែត្រ គឺមាន ៤ ចំណុចហើយដែលខូចខាតខ្លាំងដោយមានសភាពផុងរអិលពិបាកចរាចរណ៍ ស្របពេលមិនទាន់ធន់ទ្រាំនឹងទឹកភ្លៀងហូរកាត់នារដូវវស្សា។
លោកអភិបាលរងស្រុកបូទុមសាគរ បន្ថែមថា កំណាត់ផ្លូវនេះ ខូចខាតស្ទើររៀងរាល់ឆ្នាំឲ្យតែដល់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទោះបីជាវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដំណើរក្តី ក៏ធ្វើឲ្យការចំណាយពេលវេលាយូរទម្រាំដល់ឃុំភ្ញីមាស ស្រុកគិរីសាគរ។ កន្លងទៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្លាប់ចុះមកជួសជុលថែទាំខួប ប៉ុន្តែស្ថានភាពភ្លៀងមិនដាច់គ្រាប់ ទើបដកគ្រឿងចក្រចេញបណ្ដោះអាសន្នសិន រង់ចាំរាំងភ្លៀង នឹងបន្តអនុវត្តការងារជំនាញ។
គួរជម្រាបថា ចំណុចដែលរងផលប៉ះពាល់ច្រើនជាងគេ ទី១-ចំណុចចំណោទឆ្កែអើត ទី២-មុខផ្ទះពលរដ្ឋក្រួសក្រហម ទី៣-អូររអិល និងទី៤-ចំណុចអូរប៉ាអុង និងមានកន្លែងខ្លះទៀតចរន្តទឹកហូរបុកដាច់ផ្លូវជាហូរហែផងដែរ។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានប្រាប់ថា លោកពិតជាបានដឹងពីតម្រូវការរបស់ពលរដ្ឋចង់បានផ្លូវ ១ ខ្សែនេះ ងាយស្រួលធ្វើដំណើរទៅមក ប៉ុន្តែអាកាសធាតុភ្លៀងច្រើនមិនអាចជួសជុលបានរឹងមាំនោះទេ ពោលសុំចិត្តដល់អ្នកប្រើប្រាស់ផ្លូវមេត្តាយោគយល់។ នៅពេលមេឃរាំងភ្លៀងល្អបន្តិច នឹងដាក់គ្រឿងចក្របន្តជួសជុលថែទាំ និងកែសម្រួលដល់ការធ្វើដំណើរឡើងវិញ។
លោកបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកាខ្លះហើយ ដើម្បីលើកកម្ពស់គុណភាពផ្លូវក្រួសក្រហម ១ ខ្សែនេះ ឲ្យក្លាយជាផ្លូវកៅស៊ូនៅឆ្នាំ ២០២៤ ខាងមុខ។ ផ្លូវក្រួសក្រហមនេះ មានប្រវែងសរុប ២៤ គីឡូម៉ែត្រ ដោយស្ទើរតែរាល់ឆ្នាំវាខូចតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះ ដោយសារតែស្ថានភាពចំណុចខ្លះមានកម្លាំងទឹកហូរបុកផ្តាច់ និងខ្លះទៀតដីមិនអាចធន់នឹងអាកាសធាតុបរិមាណទឹកភ្លៀង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា