Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថានដាក់ចេញវិធានការ ៤ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ

បានផុស

នៅ

ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ត​ទៀត លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​​ដាក់​ចេញ​នូវ​វិធាន​ការ​សំខាន់​ៗ ៤​ ចំណុច ដើម្បី​អនុវត្ត​ឈាន​ទៅ​សម្រេច​បាន​លទ្ធផល ១០០%​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​នា​​រសៀល​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣​នេះថា ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​បទល្មើស​ធនធាន​ធម្មជាតិ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ខាន​តែ​បាន គឺ​មិន​មាន​ជា​ដាច់​ខាត​នូវ​វប្បធម៌​ធ្វើ​កិច្ច​សន្យា​ហើយ​ដោះ​លែង។ មួយ​វិញ​ទៀត​ មន្ត្រី​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ ចាំ​បាច់​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ថែរក្សា​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈ​ចម្រុះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​។

ជាក់ស្ដែង វិធាន​ការ​ទាំង​ ៤​ ចំណុច​រួម​មាន ទី​១. ជំរុញ​ការ​អនុវត្ត​ច្បាប់ ១០០% មិន​មាន​ការ​លើកលែង​ជា​ដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌​ចុះ​កិច្ចសន្យា​ហើយ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​បទល្មើស ទី២​ សហការ​ជា​មួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត នោះ​គឺ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត ដែល​មាន​តួនាទី ភារកិច្ច​គ្រប់គ្រង​ធនធាន​ធម្មជាតិ ឲ្យ​បាន​ស្អិត​រមួត

ទី​៣ សហការ​ជា​មួយ​គណៈ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បន្ថែម​លើ​កិច្ច​សហការ​ជា​មួយ​​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កន្លង​មក និង​ទី​៤ ជំរុញ​ការ​ដាំ ស្តារ​ព្រៃ​ឈើ​ សំដៅ​ឲ្យ​មាន​ការ​ដាំ​ដើម​ឈើ​ឲ្យ​ច្រើន​ជាង​ការ​កាប់ ដើម្បី​បង្កើន​ការ​ដាំដុះ​គម្រប​ព្រៃ​ឈើ​ឲ្យ​បាន ៦០% នៅ​ឆ្នាំ២០៥០ ។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ថា​ ស្រប​ទៅ​នឹង​ការ​ដាំ​ដើម​ឈើ ត្រូវ​ដាំ​ឲ្យ​ស្រប​ទៅ​​នឹង​​ស្ថានភាព​ដី ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​​ទទួល​ផល​​ពី​​ដើមឈើ ជា​​ស្បៀង​អាហារ ជា​ផលិតផល​​សម្រាប់​លក់​ក្នុង​ទីផ្សារ ឬ​ជា​ផលិតផល​លក់​​ជូន​ភ្ញៀវ​​ទេសចរ​ជា​​ដើម។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ដល់​គ្រប់​អង្គការ​ដៃគូ​ក្នុងនិង​ក្រៅ​ស្រុក​ទាំងអស់ រួម​ចំណែក​ការងារ​អាទិភាព​របស់​ក្រសួង​ដោយ​រាប់បញ្ចូល​ទាំង​ការ​ដាំ​ឫស្សី ដាំ​ដើម​ត្នោត ឈាន​ទៅ​សម្រេច​ទិស​ដៅ​រួម ជួយ​ពង្រីក​វិសាលភាព​គម្រប​ព្រៃឈើ ការពារ និង​អភិរក្ស​ព្រៃឈើ បង្កើន​ជីវភាព​ប្រជាជន និង​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សកល​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម