Connect with us

ព័ត៌មានជាតិ

ឈប់សង្ស័យ អាជ្ញាធរបញ្ជាក់ករណីក្រុមហ៊ុនកំពុងធ្វើអាជីវកម្មដឹកខ្សាច់នៅជើងភ្នំប៉ាយ៉ង់កោ

បានផុស

នៅ

ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្បែរជើងភ្នំប៉ាយ៉ង់កោ ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែព្រួយបារម្មបាត់បង់ភ្នំប្រវត្តិសាស្ត្រប៉ាយ៉ង់កោមួយនេះ ដោយសារតែពួកគាត់បានឃើញ មានក្រុមហ៊ុនជាច្រើន កំពុងធ្វើអាជីវកម្មជីកយកដី និងខ្សាច់នៅតាមជើងភ្នំដឹកចែកចាយលក់រាប់រយរាប់ពាន់ឡានក្នុងមួយថ្ងៃៗ។

បញ្ហានេះ ត្រូវបានមន្ទីរខេត្តតាកែវ បញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មកាយដី និងខ្សាច់តាមជើងភ្នំ សុទ្ធតែជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រសិនបើក្រុមហ៊ុនទាំងនោះ កំពុងធ្វើអាជីវកម្មខុសច្បាប់មែន អាជ្ញាធរនឹងចុះផ្អាកសកម្មភាពភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយម្នាក់ រស់ក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មួយថ្ងៃៗ​ឡានដឹកដីរាប់រយរាប់ពាន់ជើងចេញពីការដ្ឋានខ្សាច់ ការដ្ឋានដី តាមដំបន់ជើងភ្នំសឹងតែស្រុតផ្លូវកៅស៊ូអស់ហើយ ពិសេសហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់ក្មេងៗសិស្សសាលានិងអ្នកដំណើរអាចកើតមានគ្រប់ពេល ព្រោះតែក្រុមឡានដឹកខ្សាច់និងដីទាំងនោះបើកបរមិនប្រណីដៃ។

ប្រភពដដែល បន្តថា កន្លងមកធ្លាប់មានអាជ្ញាធរចុះមកផ្អាក់ក្រុមហ៊ុនមួយក្បែរផ្ទះគាត់មិនឲ្យកាយខ្សាច់នៅជើងភ្នំនេះ តែក្រោយមកក៏ស្រាប់តែមានក្រុមហ៊ុនផ្សេងមកធ្វើអាជីវកម្មនៅទីតាំងចាស់ដដែលរហូតមកដល់សព្វថ្ងៃនេះ គ្មានឃើញអាជ្ញាធរណាមកអើតមើលនោះទេ។

លោកយាយសុំមិនបញ្ជាក់អត្តសញ្ញាណបារម្ភថា ខ្លាចភ្នំនេះរលំ ព្រោះបើកាយយកដីនិងខ្សាច់រាប់រយរាប់ពាន់ឡានតាមជើងភ្នំប៉ាយ៉ង់កោជ្រៅៗយ៉ាងនេះគ្មានលស់ថ្ងៃនោះ។


កម្ពុជាថ្មីមិនអាចសុំការបញ្ជាក់ពីលោក ស៊ុត ខុន អភិបាលស្រុកគីរីវង់បានទេនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះថា រាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មខ្សាច់និងអាចម៍ដីបានគឺគេមានអាជ្ញាប័ណ ម្យ៉ាងទៀតគ្មានការកាយដីនិងខ្សាច់នៅជើងភ្នំប៉ាយ៉ងកោទេ។

បើតាមលោកប្រធានមន្ទីររូបនេះ ពលរដ្ឋលោកមិនដឹងច្បាស់ ហើយដីនៅការដ្ឋានទាំងអស់ដែលកាយគេសុទ្ធតែមានប្លង់។ ការងារកាយយកអាចម៍និងខ្សាច់ គឺឃុំនិងស្រុកជាអ្នកទទួលខុសត្រូវសព្វថ្ងៃនេះ ដូច្នេះបើគ្មានច្បាប់ទម្លាប់ ច្បាស់ជាគេចុះទៅផ្អាកហើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម