Connect with us

ព័ត៌មានជាតិ

មុនចូលកាន់តំណែង តើចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវសច្ចាប្រណិធានអ្វីខ្លះ?

បានផុស

នៅ

ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ ពង្រឹងនីតិរដ្ឋ និងការពារសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ការចូលកាន់តំណែងជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវប្តេជ្ញា ទទួលខុសត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ មុនចូលកាន់តំណែង តើចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវសច្ចាប្រណិធានអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមច្បាប់ស្តីពីលក្ខន្តិក:នៃចៅក្រម និងព្រះរាជអាជ្ញា មុនចូលកាន់តំណែង ចៅក្រម និងព្រះរាជអាជ្ញា ត្រូវធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត ដោយត្រូវសច្ចាថា ក្នុងពេលបំពេញវិជ្ជាជីវៈ ជាចៅក្រម និងជាព្រះរាជអាជ្ញា ត្រូវប្តេជ្ញាប្រតិបត្តិ តួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់ខ្លួន ក្នុងឋានៈជាចៅក្រម និងជាព្រះរាជអាជ្ញា ដោយគោរពឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញា។ ម្យ៉ាងវិញទៀត ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវឧត្តមគតិជាតិ ព្រមទាំងបំពេញវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ វីរិយភាព និងសុចរិតយុត្តិធម៌។

បន្ថែមពីនេះ ត្រូវប្តេជ្ញាប្រើប្រាស់សតិសម្បជញ្ញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការអនុវត្តច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវវៀរចាកពីអគតិធម៌ទាំងបួន ប្រការ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ” និងប្រកាន់យកនូវសុគតិធម៌ប្រកបដោយ វិរិយាសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញាត្តិគារវោ សមទណ្ឌ និងបញ្ញាវុធ វិនិច្ឆ័យ”។ ប្រសិនបើ ចៅក្រម និងព្រះរាជអាជ្ញា មិនបានប្រតិបត្តិតាមតួនាទី ភារកិច្ច និងអំណាចដូចដែលបានសច្ចាខាងលើទេនោះ សូមព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អស់ទេព្រក្ស អារុក្ខអារក្ស អ្នកតាយាយទេព និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដាក់ទោសទណ្ឌកម្មដល់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងឥធលោក និងបរលោក។

ចំណែក ច្បាប់ស្តីពី លក្ខន្តិក:របស់មេធាវីវិញ គឺការសច្ចាប្រណិធានរបស់មេធាវី ត្រូវធ្វើសច្ចាប្រណិធានចំពោះមុខសាលាឧទ្ធរណ៍ ដោយមានវត្តមានប្រធានគណ:មេធាវី និងមានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមសច្ចាប្រណិធានថា នឹងអនុវត្តវិជ្ជាជីវ:របស់ខ្ញុំ ដោយសេចក្តីថ្លៃថ្នូរ ដោយសតិសម្បជញ្ញ: ដោយសេចក្តីទៀងត្រង់ ដោយមនុស្សធម៌ ដោយស្មារតីឯករាជ និងដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម