Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំនៃក្រសួងការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមរោងចក្រ ក្នុងស្រុកគងពិសី  និងខណ្ឌកំបូល

បានផុស

នៅ

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក  គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងលោក  អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ មន្រ្តីអធិការកិច្ចការងារ បានចុះពិនិត្យតាមបណ្តារោងចក្រ សហគ្រាសចំនួន១០ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ និងរោងចក្រក្នុងភូមិសាស្ត្រខណ្ឌកំបូលដែលរងគ្រោះទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់រោងចក្រ សហគ្រាសចំនួន១០ តាមបណ្ដោយផ្លូវជាតិលេខ៣ គឺមានកម្មករនិយោជិតសរុបចំនួន ៤៧៤៧នាក់ (ស្រី ២៧២៩នាក់) និងរោងចក្រចំនួន៤ នៅក្នុងតំបន់សេដ្ឋកិច្ចវីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតសរុបចំនួន ២២១៥នាក់ (ស្រី ១៧៥២នាក់) ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ក្នុងការអញ្ជើញចុះពិនិត្យទីតាំងខាងលើ លោក  គុយ រតនា បានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសំដែងការចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ លោក គុយ រតនាបានទទួលយកសំណូមពររបស់រោងចក្រ សហគ្រាស ដែលបានស្នើសុំដល់អាជ្ញាធរក្នុងការជួយពន្លឿនបង្ហូរទឹកចេញ និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។

ទន្ទឹមនេះ លោក គុយ រតនា ក៏បានស្នើសុំដល់រោងចក្រ សហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល និងគិតគូរអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។

ដោយឡែក ចំពោះកម្មករ និយោជិត ដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត ផងដែរ។

ចំណែករោងចក្រចំនួន៤ នៅក្នុងខណ្ឌកំបូល ជំនន់ទឹកភ្លៀងមិនប៉ះពាល់ដល់សង្វាក់ផលិតកម្មឡើយ ដោយរោងចក្រ សហគ្រាស បានបើកដំណើរការជាធម្មតា ក្រោយពីធ្វើការសម្អាតរួចរាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម