Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បិទគ្លីនិក មេត្រូ អអិលវី ក្រោយបោកអ្នកជំងឺរឿងវះកាត់ប្ដូរសរីរាង្គ

បានផុស

នៅ

ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអិលវី ក្រោយមន្ទីរពហុព្យាបាលនេះ បានបោកអ្នកជំងឺ ដើម្បីរត់ការបញ្ជូនអ្នកជំងឺទៅវះកាត់ប្ដូរសរីរាង្គដោយខុសច្បាប់នៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះបានប្រើប្រាស់សេវាពិគ្រោះបញ្ចូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស។

គួរជម្រាបថា កន្លងទៅ មានពលរដ្ឋចំនួន១៨នាក់ បានអះអាងថា ពួកគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវា​ព្យាបាលជាមួយមន្ទីរ​ពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) ដែលជា​តំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែ លទ្ធផលចុងក្រោយ មិនទទួលបានសេវាឡើយ ដោយសារលុយ បង់សម្រាប់ការព្យាបាល​នោះ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម