ព័ត៌មានជាតិ
កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ភ្នំពេញ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីបើកនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលបំណងនៃសន្និសីទ ទិសដៅបន្តបន្ទាប់ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើជាប្រធានកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ឬហៅកាត់ថាអនុសញ្ញាអូតាវ៉ា នៅក្នុងឆ្នាំ២០២៤ ខាងមុខ។
សន្និសីទសកលលើកទី៣នេះ គឺជាវេទិកាកម្រិតសកលសម្រាប់សហគមន៍ និងជនដែលទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន ព្រមទាំងចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ហើយលទ្ធផលដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជាធាតុចូលសំខាន់សម្រាប់ផែនការសកម្មភាពនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាធាតុចូលសម្រាប់កិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងទីក្រុងសៀមរាប នៅឆ្នាំ២០២៤ ខាងមុខ ដែលមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ។
កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យជាទីកត់សម្គាល់ក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក។ កម្ពុជាមានមោទនភាពក្នុងការចូលរួមជាតធាតុចូលសម្រាប់ផែនការសកម្មភាពអនុសញ្ញា និងប្តេជ្ញាអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពដែលកំណត់ដោយអនុសញ្ញា។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាក្នុងឆ្នាំ២០២៤ កម្ពុជាបានប្តេជ្ញាចិត្តបន្តសម្រេចឱ្យបាននូវគោលដៅរួមរបស់អនុសញ្ញាអូតាវ៉ា ជាពិសេសគឺការកៀរគរប្រទេសមិនមែនជាភាគីអនុសញ្ញា ឱ្យចូលរួមគាំទ្រ និងចូលជារដ្ឋភាគីនៃអនុសញ្ញា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីន និងមិនមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
បន្ថែមលើនេះ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) កម្ពុជាបានស្នើបញ្ជូនបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូលទៅក្នុងកិច្ចពិភាក្សារបស់អង្គសន្និបាត ហើយកម្ពុជាប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងផ្សារភ្ជាប់ UN-ESCAP ជាមួយអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណងកៀរគររដ្ឋជាសមាជិកនៃ UN-ESCAP ចូលរួមគាំទ្រអនុសញ្ញានេះ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់