Connect with us

ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ គាំទ្រ​សកម្មភាព​អាទិភាព​របស់​ក្រសួង​ការងារ​ក្នុង​អាណត្តិ​ទី​៧

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​របស់​អង្គការសហប្រជាជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ចូ សូ​យ័រ​(Jo Scheuer)​អ្នក​សម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​នៅ​ទីស្តីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចពិភាក្សា​នោះ លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​ពី​សកម្មភាព​ជា​អាទិភាព​របស់​ក្រសួង​ក្នុង​អាណត្តិ​ទី​៧​នេះ​ក្នុងការ​លើកកម្ពស់​ជីវភាព​កម្មករ​និយោជិក និង ទំនាក់ទំនង​វិជ្ជាជីវៈ​ក្នុង​រោងចក្រ​សហគ្រាស ក៏ដូចជា​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដែល​សុទ្ធសឹងតែ​ជា​ចំណុច​គន្លឹះ​ៗ​ក្នុង​អាណត្តិ​ទី​៧​នេះ​។

ជា​ការ​ឆ្លើយតប លោក ចូ សូ​យ័រ​ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​គាំទ្រ​សកម្មភាព​អាទិភាព​របស់​ក្រសួង ក៏ដូចជា គាំទ្រ​សកម្ម​ភាពជា​អាទិភាព​របស់​ក្រសួង ក៏ដូចជា​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ដែល​មាន​សម្តេច​ធិបតី​ជា​ប្រមុខ​។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារ​របស់​ខ្លួន​ដែល​បាន​ជួយ​គាំទ្រ​ដល់​ក្រសួង​លើ​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង​គម្រោង​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ និង​ផ្នែក​ផ្សេងៗ​ទៀត​នាពេល​កន្លងមក​។

ក្នុង​ការ​ពិភាក្សា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នេះ លោក​រដ្ឋមន្ត្រី​រំពឹង​ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​(UNDP) នឹង​បន្ត​ជួយ ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើស​កម្ម​ភាពជា​អាទិភាព​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក្នុង​អាណត្តិ​ទី​៧​នេះ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម