Connect with us

ព័ត៌មានជាតិ

ពីទីក្រុង​ប៉េកាំង កម្ពុជា​ឈានទៅ​ចុះ​កិច្ចព្រមព្រៀង​​ក្របខណ្ឌ​គម្រោង​​​សាងសង់ “ព្រែក​ជីក​ហ្វូណន​តេជោ”

បានផុស

នៅ

កាលពី​ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ពី​រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាល​កម្ពុជា​បានឈានទៅ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ដោយ​មាន​​ការ​ចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឈាន​ទៅ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងក្របខណ្ឌ​នៅ​ពេលនេះ​​ ជាការបោះជំហានទៅរកភាពជោគជ័យ​មួយកម្រិតទៀត​នៃ​ប្រព័ន្ធ​ដឹកជញ្ជូនតាមផ្លូវទឹក​ដ៏ធំរបស់កម្ពុជា។

ក្រោយការ​ចុះ​ហត្ថលេខានេះ នឹង​អនុញ្ញាតឱ្យក្រុមហ៊ុន​ចិន​ CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាព​ទាំងអស់ពាក់ព័ន្ធនឹងគម្រោងប្រវត្តិសាស្រ្ត​នេះ​ ដើម្បីកំណត់បានកាន់តែច្បាស់ពីសក្ដានុពលនៃគម្រោងព្រែក​ជីក​ហ្វូណនតេជោទាំងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គម។

តាមរយៈ​គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ដែល​ឈានទៅ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងក្របខណ្ឌ​ជាមួយ​ក្រុមហ៊ុន​ចិន នឹង​ពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពល​ដឹកជញ្ជូនតាមផ្លូវទឹក​របស់ប្រទេស​កម្ពុជា សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីក​ចម្រើន​ឈាន​ទៅមុខមួយកម្រិតថែមទៀត។

តាមការសិក្សាបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លង​កាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

រំលោភ
សន្តិសុខសង្គម១០ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម