Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន បានចុះអនុស្សារណៈយោគយល់គ្នា​លើគម្រោងធំៗចំនួនបី

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងពាណិជ្ជកម្ម គម្រោងទាំងបីដែលបានចុះអនុស្សារណៈយោគយល់គ្នានេះ រួមមាន៖

១-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

២-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន

៣-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងដំណើរបេសកកម្មចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​បានជួបថ្នាក់ដឹកនាំកំពូលចិន និងក្រុមហ៊ុនធំៗជាច្រើន រួមទាំងវិស័យធនាគារផងដែរ។ អ្នកជំនាញរំពឹងថា ជំនួបរវាងសម្តេចធិបតី ជាមួយក្រុមធុរជនទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ​ចិនឱ្យចូលមកដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ដើមចំប៉ាអាយុជាង ៤០ ឆ្នាំ មានតម្លៃ​ជា​ប្រវត្តិសាស្រ្ត ត្រូវបានអាជ្ញាធរខេត្តក្រចេះក្រុមពាលី​សុំ​សេចក្តីសុខ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម