Connect with us

ព័ត៌មានជាតិ

បុគ្គលិក​ក្រុមហ៊ុន​ទេសចរ​ណ៍​​មួយ​លើក​​មូលហេតុ​សំបុត្រ​យន្តហោះ​ក្នុង​ស្រុក​ថ្លៃ​ជាង​សំបុត្រ​​ទៅ​ក្រៅ​ប្រទេស

បានផុស

នៅ

តម្លៃ​សំបុត្រ​យន្តហោះ​ក្នុង​ស្រុក​មួយ​ជើង​អាច​ចន្លោះ​ពី ១២០ ទៅ ១៥០ ដុល្លារ ហើយបើ​​ទៅមក​តម្លៃ​គុណ​ជា​ពីរ ខណៈ​ការ​ហោះទៅ​ក្រៅ​ប្រទេស​ដូច​ជា​ថៃ​ទៅ​មក​ត្រឹម​តែ​ជាង ១០០ ដុល្លារ​ដល់ ២០០ ដុល្លារ​ធូរ​ជាង​តម្លៃ​សំបុត្រ​យន្ត​ហោះ​ក្នុង​ស្រុក។ នេះ​បើ​តាម​បុគ្គលិក​កក់​សំបុត្រ​យន្តហោះ​ក្នុង​ស្រុក​មួយ​រូប​​ប្រាប់​ឲ្យ​ដឹង។

​បុគ្គលិក​កក់​សំបុត្រ​យន្តហោះ​នៅ​ក្រុមហ៊ុន​វើលដ៏​អិចប្រេស ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​នេះ​ដោយសារ​ខ្វះ​ការ​ប្រកួតប្រជែង និង​​​ណាមួយ​មក​ពី​តម្រូវការ​ហោះហើរ​ក្នុងស្រុក​មាន​តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរ​ភាគច្រើន​ភ្ជាប់​ជើង​ហោះហើរ​ទៅ​ក្រៅ​ប្រទេស មិន​សូវ​ធ្វើ​ប្រតិបត្តិការ​​ក្នុង​ស្រុក​នោះ​ទេ ដោយសារ​តម្រូវការ​មិន​សូវ​មាន​ហើយ​ក្រុមហ៊ុន​​មាន​តែមួយ​មិន​មានការ​ប្រកួតប្រជែង​គ្នា​។

«បើ​មួយ​យន្តហោះ​មាន​អ្នកដំណើរ​​ជិះ​តែ​ ១០ ទៅ ២០ នាក់ បើ​លក់​ថោក​ពេក​ក៏​មិន​ចំណេញដែរ ហើយ​ណាមួយ​មកពី​មិន​សូវ​មាន​ក្រុមហ៊ុន​ហោះហើរក្នុង​ស្រុក​ច្រើន​ ទើប​តម្លៃ​មិន​មានការ​ប្រកួតប្រជែងគ្នា​»។

​បុគ្គលិកដដែល​រូប​នេះបាន​អះអាង​ថា តាម​លោក​ដឹង​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​ហោះ​ហើរ​ក្នុង​ស្រុក​បច្ចុប្បន្ន​មាន​តែ​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​ដែល​ផ្តល់​សេវា​ហោះហើរគោលដៅ​រាជធានី​ភ្នំពេញ ទៅ​ខេត្តព្រះសីហនុ​និង​ខេត្ត​សៀមរាប។

លោក​បាន​លើក​មូលហេតុ​នៃ​តម្រូវការ​ហោះហើរ​ក្នុងស្រុក​តិច ដោយសារ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​​។ តួយ៉ាង​ខេត្ត​ព្រះសីហនុ​តាម​រយៈ​ផ្លូវ​ល្បឿន​លឿន​ការ​ធ្វើ​ដំណើរ​ចំណាយពេល​​ត្រឹម​ពីរ​ម៉ោង ទៅ ៣ ម៉ោង​ទៅ​ដល់​គោលដៅ បើ​សិន​ជិះ​យន្តហោះ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​នៅ​ព្រលាន​មួយ​ម៉ោង​​ទៅ​ពីរ​ម៉ោង​មុន​ គួបផ្សំ​ការ​ធ្វើ​ដំណើរ​ទៀត​អីចឹង​ទេ​ការ​ប្រើប្រាស់​ពេល​វេលា​មិន​ខុស​គ្នា​ទេហើយ​ចំណាយ​អស់ច្រើន​ផង​។

បើតាម​បុគ្គលិក​ដែល​កម្ពុជា​ថ្មី​បាន​សម្ភាសន៍​​បាន​​អះអាង​​បន្ត​ថា ក្រៅ​ពី​មិន​សូវ​ជា​ជម្រើស​ចាំ​បាច់ ណាមួយ​ពលរដ្ឋ​ក៏​បារម្ភ​ពី​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់​សេវា​ហោះ​ហើរ​ក្នុង​ស្រុក។

យ៉ាងណាមិញ បើ​តាម​បុគ្គលិកកក់សំបុត្រ​​រូប​នេះមើលឃើញ​ថា បើ​មានការ​ពង្រីក​ជើង​ហោះហើរ​ទៅ​ខេត្ត​ឆ្ងាយៗ​ដូចជា​រតនគីរី និង​មណ្ឌលគិរី​ ពលរដ្ឋ​និង​អ្នក​ទេសចរ​មួយ​ចំនួន​អាច​ងាក​មក​ប្រើប្រាស់​សេវា​យន្តហោះ​វិញ ដោយសារ​ចំណាយ​ពេល​តិច​ជាង​ឆាប់​បាន​ទៅ​ដល់​គោលដៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២៦ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម