Connect with us

សន្តិសុខសង្គម

កម្លាំងចុះល្បាតការពារត្រីមេពូជប្រឈមជាមួយក្រុមជនសង្ស័យឆក់ត្រីខុសច្បាប់

បានផុស

នៅ

ជនសង្ស័យប្រើឧបករណ៍ឆក់ត្រីខុសច្បាប់មួយក្រុម មានគ្នាជាច្រើននាក់បានបើកទូកចំនួន ១៤ គ្រឿង ក្នុងគោលបំណងបើកបំបុកទូកក្រុមល្បាត តែត្រូវបានក្រុមល្បាត ប្រើធម៌ក្តៅរកយុទ្ធវិធីការពារខ្លួន ទើបក្រុមមុខសញ្ញាឆក់ត្រី ធ្វើការបើកទូករត់គេចបាត់អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សន ស៊ីវ៉ាង ក្រុមអភិរក្សត្រីមេពូជប្រចាំស្នាក់ការកំបោរបានឲ្យដឹងថា នៅវេលាម៉ោង ៩៖៣០ នាទីយប់ថ្ងៃទី ​១៧​តុលាបានសហការជាមួយកម្លាំងសហគមន៍នេសាទភូមិកោះហឹបចុះល្បាតក្នុងតំបន់អារ៉ាមសារចំណុចកោះធ្យូងក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យបានប្រទះឃើញជនសង្ស័យចំនួន ១៤ ទូកក្នុងនោះមាន ៥ ទូកជាមុខសញ្ញាចាស់ ធ្លាប់បានធ្វើសកម្មភាពឆក់ត្រីពេលយប់នៅចំណុចកោះធ្យូងក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យទន្លេមេគង្គលើខេត្តស្ទឹងត្រែង។

លោកបន្តឲ្យដឹងទៀតថា ក្នុងពេលចុះល្បាឃ្លាំមើលនេះ យើងបានប្រទះឃើញទូកក្រុមជនសង្ស័យឆក់ត្រីកំពុងធ្វើសកម្មភាពឆក់ត្រីហើយកម្លាំងយើងនាំគ្នាពួនស្ទាកចាំចាប់ ស្រាប់តែក្រុមទូកពួកឆក់មើលឃើញយើងមុនពួកវាក៏បាននាំគ្នាបើកទូកសំដៅមកបុកទូកក្រុមការងារ កម្លាំងយើងក៍ប្រើយុទ្ធវិធីការពារខ្លួនក្រុមជនសង្ស័យក៏បើកទូករត់គេចបាត់អស់។

លោក ចាន់  ផុន ប្រជាសមាគមន៍នេសាទបានបញ្ជាក់ដែរថា៖ ក្រោយហេតុការណ៍នេះក្រុមការងារនាំគ្នាឡើងមកពួនស្ទាក់ចាំមើល នៅចំនុចក្បាលកោះហឹបម្តងទៀត ដល់ម៉ោង១២យប់បានឃើញទូកឆក់ត្រីមានចំនួន៨ទូកបន្ថែមទៀត កំពុងបណ្តែកទូកធ្វើសកម្មភាពឆក់ត្រីចាប់ពីកោះចឹកចុះមករហូតដល់ក្បាលកោះហិប។

លោកបន្តថា៖ ក្រោយពីក្រុមការងារឃើញសកម្មភាពដូច្នេះ ក៏រៀបចំទូកស្កាត់ក្រុមជនសង្ស័យ តែក្រុមពួកវាឃើញទូកយើង ក៏បើកទូកសំដៅមកបុកទូកយើងម្តងទៀតតែក្រុមយើងបានរកយុទ្ធវិធីការពារខ្លួនម្ដងទៀត។ ធ្វើឲ្យពួកវាដឹងខ្លួនហើយក៏បើករត់គេច ក្រុមការងារបានប្រើយុទ្ធវិធីដើម្បីការពារខ្លួម្ដងទៀត ក្រុមល្បាតបានដេញតាមរហូតដល់កោះកីតូចដេញមិនទាន់ទើបឈប់ដេញ។

លោក  ឈឹម វណ្ណារ៉ា ប្រធានសហគមន៍នេសាទបានអះអាងថា៖ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ប្រឈមជាមួយក្រុមជនសង្ស័យ ប្រជាសហគមន៍នេសាទសុំស្នើទៅអាជ្ញាធរពាក់ព័ន្ធជួយរិះរកមធ្យោបាយធ្វើបែបណាដើម្បីបង្ក្រាបជនសង្ស័យនេះឱ្យខាងតែបាន ព្រោះនេះជាលើកទី៥ហើយដែលជនសង្ស័យធ្វើសកម្មភាពតតាំងគ្នាជាមួយក្រុមល្បាត។

លោកបន្តថា៖ ទោះដល់រដូវបើកនេសាទ ឬបិទនេសាទក៏ដោយ កម្លាំងការពារត្រីមេពូជនៅតែបន្តការការពារត្រីមេពូជឲ្យនៅគង់វង្សទាំងកម្លាំងកាយកម្លាំងចិត្តមិនថាពេលយប់ ឬថ្ងៃទេ បានប្រឹងប្រែងការពារធនធានជលផលតែមិនទទួលបានលទ្ធផលល្អទេ។

សូមបញ្ចាក់ថា៖ ករណីនេះប្រជាសហគមន៍ និងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញ និងស្ថាប័នមានសមត្ថកិច្ចបន្ថែមកម្លាំងមកជួយក្រុមយើងខ្ញុំផងតាមអាចធ្វើទៅបានដើម្បីផលប្រយោជន៍រួមទាំអអស់គ្នា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេដ្ឋកិច្ច២១ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ២៦ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

ព័ត៌មានជាតិ១៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម