ព័ត៌មានជាតិ
អាជីវកម្មក្លឹបហាត់ប្រាណកំពុងពេញនិយម ខណៈមនុស្សចាប់ផ្តើមគិតពីសុខភាពរាងកាយ
អាជីវកម្មក្លឹបហាត់ប្រាណ បានកំពុងពេញនិយមនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលមនុស្សគ្រប់ស្រទាប់ វណ្ណៈ និងគ្រប់វ័យបានយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាសុខភាព។

លោក ជីវ ម៉េងហួរ ម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងឈ្មោះ One Goal Jumping Club ដែលជាក្លឹបផ្ដោតសំខាន់ ទៅលើលំហាត់ប្រាណក្នុងការសម្រក និងដំឡើងគីឡូ បានលើកឡើងថា សព្វថ្ងៃនេះ ការទទួលទានអាហាររបស់ប្រជា ពលរដ្ឋមានជាតិខ្លាញ់ខ្ពស់ ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលងាយនឹងបណ្ដាលឱ្យឡើងគីឡូ ឬលើសជាតិខ្លាញ់ ជាដើម។
ដោយមើញឃើញអំពីបញ្ហាបែបនេះ លោក ជីវ ម៉េងហួរ និងសមាជិកពីរនាក់ទៀត បានចូលរួមសហការគ្នាជាក្រុមដើម្បី បង្កើតក្លឹបហាត់ប្រាណឈ្មោះថា One Goal នេះឡើង។ លោក ម៉េងហួរ បានបញ្ជាក់បន្ថែមថា សម្រាប់ក្លឹបផ្ដោតតែទៅ លើការលោតតាមចង្វាក់បទភ្លេង ដូច្នេះដើមទុនក្នុងចាប់ផ្ដើមដំបូងមានប្រហែលជាង ៥ ពាន់ដុល្លារ ដែលចំណាយ សំខាន់ទៅឧបករណ៍ Jumping តែប៉ុណ្ណោះ។
លោក ជីវ ម៉េងហួរ បានបន្ថែមថា ចំពោះចំនួនអ្នកដែលមកហាត់ប្រាណជាប្រចាំប្រមាណមានចន្លោះពី ៣៥-៥០នាក់នៅ ក្នុងមួយថ្ងៃ។ សម្រាប់តម្លៃវិញសមរម្យ ដោយក្នុងមួយនាក់ត្រឹមតែ ២ម៉ឺនរៀលក្នុងមួយម៉ោង និងបើគិតជាខែវិញមានតម្លៃ ៩៩ ដុល្លារ ក្នុងនោះមានគ្រូបង្វឹក និងអាហារបំប៉នផ្សេងៗ។
សម្រាប់ក្លឹបទទួលបានប្រាក់ចំណេញជាមធ្យម ២ ១០០ដុល្លារនៅក្នុងមួយខែ ក្រោយត្រូវចំណាយផ្សេងៗរួមមានទៅលើក ថ្លៃទីតាំង, ទឹកភ្លើង, សន្ដិសុខ, អ្នកគិតលុយ និងចំណាយចាំបាច់ផ្សេងៗសរុបប្រមាណ ១ ៩០០ ដុល្លារ។
កញ្ញា ឆិល ស្រីរដ្ឋ ជាអ្នកបង្វឹកផ្នែកស្រក-ឡើងគីឡូ នៅក្លឹប One Goal បានរៀបរាប់ដូច្នេះថា ការហាត់ប្រាណបែប លោត ជាវិធីម្យ៉ាងដែលមានភាពងាយស្រួល ដោយគ្រាន់តែលោតតាមចង្វាក់បទភ្លេង ទៅតាមការណែនាំរបស់គ្រូបង្វឹក ប៉ុណ្ណោះ។ កញ្ញាបន្តថា ការធ្វើដូច្នេះគឺសប្បាយ ហើយអាចស្រកគីឡូបានទៀតផងដែរ។
លោក ជីវ ម៉េងហួរ បានលើកឡើងថា «ខ្ញុំពិតជាលើកទឹកចិត្តសម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មប្រភេទក្លឹបហាត់ប្រាណ នេះ ព្រោះមានហានិភ័យទាប ចំណាយដើមទុនតិច ពិសេសអាចជូយដល់មនុស្សដែលរស់នៅក្នុងសហគមន៍ជុំវិញក្លឹប ឱ្យសុខភាពល្អបានទៀតផងដែរ»។
អត្ថបទ៖ ផល ធារិត


-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)